អុីតាលី ៖ យ៉ាងហោចណាស់មនុស្ស៤១នាក់បានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកជនអន្តោប្រវេសន៍ នៅកោះ Lampedusa ប្រទេសអ៊ីតាលី។
ANSA ជាទីភ្នាក់ងារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា មនុស្ស៤នាក់ដែលបានរួចជីវិតពីឧបទ្ទវហេតុលិចទូក បានប្រាប់អ្នកសង្គ្រោះថា ពួកគេនៅលើទូក ដែលបានចេញដំណើរពីទីក្រុង Sfax ក្នុងប្រទេសទុយនីស៊ី ហើយបានលិចនៅតាមផ្លូវធ្វើដំណើរទៅកាន់ឆ្នេរប្រទេសអ៊ីតាលី។
កោះ Lampedusa គឺជាកោះនៅភាគខាងត្បូងបំផុតរបស់ប្រទេសអ៊ីតាលី។
កោះនេះបានក្លាយជាចំណុចចូលទៅកាន់អឺរ៉ុបដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍ ជាពិសេសមកពីប្រទេសលីប៊ី ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក។

