អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោក និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពជាមួយប្រទេសកូរ៉េខាងជើង។

លោក Biden បាននិយាយថា លោកកំពុងបញ្ជូនអ្នកការទូត លោក Sung Kim ដែលពីមុនជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើជាប្រេសិតពិសេសប្រចាំតំបន់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃសុក្រ លោក Moon បាននិយាយថា វិធានការរបស់លោក Biden បង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក សម្រាប់ការស្វែងរកផ្នែកការទូត និងការត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើង។ លោក Moon បានមកទីក្រុងវ៉ាស៊ីនតោនដើម្បីស្វែងរកភាពបន្ទាន់ខាងការទូតជាថ្មី ដោយសហរដ្ឋអាមេរិកលើការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទោះបីជាសេតវិមានបានបង្ហាញថា ខ្លួនកំពុងពិចារ ណាឱ្យបានវែងឆ្ងាយអំពីបញ្ហានេះក៏ដោយ។ ជំនួបរបស់មេដឹកនាំទាំងពីរជាការជួបផ្ទាល់ជាលើកទី២ របស់លោក Biden ជាមួយមេដឹកនាំបរទេស ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវិត-១៩៕
អត្ថបទ៖ ប៊ុនថន