បាត់ដំបង ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៥ ខែសីហា នាសាលមហោស្រពស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមរយៈសេចក្តីជូនដំណឹងរបស់គ.ជ.ប នៅថ្ងៃទី៩ ខែសីហា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប នឹងថ្លែងសុន្ទរកថាបើកអង្គសន្និបាត ហើយថ្ងៃទី១៥ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងចូលរួមពិធីបិទអង្គសន្និបាតនេះ។

