កំពង់ចាម ៖ អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុម ការងារជនបង្គោលយុវជនថ្នាក់កណ្តាលដឹកនាំដោយឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត និងសហការី នាំយកទៅប្រគល់ជូនគណបក្សស្រុក,ក្រុមការងារយុវជនស្រុក និងក្រុមការងារយុវជនឃុំទាំង១៥ នៅថ្ងៃទី ២២ខែឧសភានេះ ។
អំណោយទាំងនោះរួមមាន ៖ អង្ករ ៤ តោន,មីជាតិ ២០០កេះ,ទឹកបរិសុទ្ធ ៥០០ យូរ,ម៉ាស់ ៤៥,០០០ ម៉ាស់, អាល់កុល ១៨ ធុង ស្មើ ៤៥០ លីត្រ និងធុងសម្រាប់បាញ់អាល់កុលចំនួន ១០០ ធុង ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានទៅពិនិត្យមើលទីតាំងមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលអាចទទួលព្យាបានប្រមាណ៤០០ នាក់ ។



