អេក្វាឌ័រ៖ បេក្ខជនម្នាក់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអេក្វាឌ័រខាងមុខត្រូវបានគេបាញ់សម្លាប់។
លោក ហ្វើណដូ វីឡាសីសេនស៊ីយ៉ូ (Fernando Villavicencio) សមាជិកសភាជាតិរបស់ប្រទេសនេះ ត្រូវបានវាយប្រហារបន្ទាប់ពីព្រឹត្តិការណ៍មួយនៅភាគខាងជើងនៃទីក្រុង គីតូ (Quito) កាលពីថ្ងៃពុធ។
សមាជិកម្នាក់នៃក្រុមយុទ្ធនាការរបស់លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា លោក Villavicencio ហៀបនឹងចូលទៅក្នុងរថយន្ត នៅពេលដែលបុរសម្នាក់បានដើរទៅមុខ ហើយបាញ់លោកចំក្បាល។
ការស្លាប់នេះត្រូវបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រធានាធិបតីបច្ចុប្បន្ន លោក Guillermo Lasso ។
គួរឲ្យដឹងថា ការបោះឆ្នោតប្រធានាធិបតីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែសីហាខាងមុខនេះ ៕
