កំពូលកីឡាករប្រដាល់សកលរបស់អង់គ្លេស Anthony Joshua ត្រូវប្រកួតជាមួយគូប្រកួតដែលខុសពីការគ្រោងទុក បន្ទាប់ពីការណាត់គ្នាទល់នឹង Dillian Whyte ត្រូវបានកែប្រែ បន្ទាប់ពី Whyte មានផ្ទុកសារធាតុហាមឃាត់។
ការផ្លាស់ប្តូរគូប្រកួតភ្លាមៗនេះធ្វើឡើងត្រឹម ២៤ ម៉ោងប៉ុណ្ណោះមុនសន្និសីទសារព័ត៌មានថ្ងៃពុធម្សិលមិញ បន្ទាប់ពីការធ្វើតេស្តសុខភាពឃើញថា Dillian Whyte មានផ្ទុកសារធាតុហាមឃាត់ តែមិនមែនជាសារធាតុញៀនឡើយ តាមរយៈការពិនិត្យដោយ សមាគមស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ (VADA) ដែលធ្វើឱ្យកីឡាករអង់គ្លេសរូបនេះ ត្រូវប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ថាខ្លួនឯងស្អាតស្អំ។
ដោយឡែកសំរាប់គូប្រកួតថ្មីរបស់ Anthony Joshua ដែលត្រូវបានចាប់ដាក់ភ្លាមៗនោះគឺកីឡាករប្រដាល់ហ្វាំងឡង់ Robert Helenius ដែលនឹងក្លាយជាជំនួបដំបូងរវាងកីឡាករទាំងពីរ។
កីឡាករវ័យ ៣៩ ឆ្នាំ Robert Helenius មានបទពិសោធប្រកួត ៣៦ លើកឈ្នះ ៣២ ចាញ់ ៤ ផ្តួលគូប្រកួតឱ្យបោះបង់ ២១ លើក៕ អត្ថបទ៖នាង សុភាវុធ
