ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃពុធ (ទី៩ ខែសីហា)ថា សមាជិកសភាគណបក្សកាណាដាជាមួយគ្រួសារនៅក្នុងទីក្រុងហុងកុង ត្រូវបានគេកំណត់គោលដៅ នៅក្នុងប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត ហើយបាននិយាយថា ប្រទេសចិន ទំនងជាពាក់ព័ន្ធនឹងតួនាទីនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកាណាដា បានឲ្យដឹងទៀតថា គោលដៅ គឺលោក ម៉ៃឃើល ចុង (Michael Chong) ដែលសមាជិកនៃគណបក្សប្រឆាំងអភិរក្ស ដែលជាអ្នករិះគន់ជាញឹកញាប់ចំពោះប្រទេសចិនដែលបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង។
ការប្រកាសនេះ ទំនងជាធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែអាប់អួរបន្ថែមទៀត។ អាជ្ញាធរកាណាដាកំពុងធ្វើការស៊ើបអង្កេតករណីជាច្រើនលើការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់ចិននៅក្នុងការបោះឆ្នោតសហព័ន្ធពីរលើកចុងក្រោយរបស់ប្រទេសកាណាដា។
ស្ថានទូតចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រឿងនេះត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតថា គ្មានការចោទប្រកាន់ណា ផ្អែកលើការពិតទេ ដោយច្រានចោលការអត្ថាធិប្បាយរបស់កាណាដាថា គ្មានមូលដ្ឋាន»។
