អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធបានចាត់ថ្នាក់អំបូរវីរុសកូរ៉ូណា EG.5 ដែលកំពុង រាលដាលនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន ថាជា«វីរុសបំប្លែងថ្មីនៃការចាប់អារម្មណ៍តាមដាន» ប៉ុន្តែបាននិយាយថា វាមិនទំនងជាដាក់ការគំរាមខ្លាំងដល់សុខភាពសាធារណៈជាងវីរុសបំប្លែងខ្លួនដ៏ទៃទៀតនោះទេ។

វីរុសបំប្លែងខ្លួនរាលដាលឆាប់រហ័ស ដែលរាលដាលខ្លាំងបំផុតនៅក្នុងសហរដ្ឋអាមេរិកតាមការប៉ាន់ប្រមាណមានករណីជាង១៧ភាគរយ ដែលនៅពីក្រោយការកើនឡើងចំពោះវីរុសនេះនៅទូទាំងប្រទេស ហើយត្រូវបានរកឃើញនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងប្រទេសកាណាដា ក្នុងចំណោមប្រទេសដ៏ទៃទៀត។
អង្គការសុខភាពពិភពលោក បាននិយាយក្នុងការវាយតម្លៃពីហានីភ័យថា ជារួម ភស្តុតាងដែលទទួលទទួលបាន ពុំបានបង្ហាញថា វីរុស EG.5 មានហានីភ័យចំពោះសុខភាពសាធារណៈបន្ថែមនោះទេ ទាក់ទងទៅនឹងអំបូរវីរុសបំប្លែងថ្មី Omicron ដែលកំពុងរាលដាលនាពេលបច្ចុប្បន្នផ្សេងទៀត។ ការវាយតម្លៃដ៏ទូលំទូលាយបន្ថែមទៀត ពីហានីភ័យដែលបង្កឡើងដោយវីរុស EG.5 គឺចាំបាច់។ ជំងឺ Covid-19 បានសម្លាប់មនុស្សជាង៦.៩លាននាក់នៅទូទាំងពិភពលោក ដោយមានករណីជាង៧៦៨លានករណី ចាបតាំងពីវីរុសនេះបានលេចចេញ។
អង្គការសហប្រជាជាតិ បានប្រកាសពីការផ្ទុះឡើងជំងឺរាតត្បាតនៅក្នុងខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ស្ថានភាពគ្រាអាសន្នពិភពលោក សម្រាប់ជំងឺCovid-19 នៅក្នុងខែឧសភា ឆ្នាំនេះ។
លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់អអ្គការសហប្រជាជាតិ លើជំងឺCovid-19 បាននិយាយថា វីរុស EG.5 បានកើនឡើងការចម្លង ប៉ុន្តែមិនធ្ងន់ធ្ងរខ្លាំងជាងវីរុសបំប្លែងខ្លួន Omicron ផ្សេងៗទៀតនោះទេ។
