កីឡាករចំនូលថ្មី ៥ នាក់នៅ Premier League ដែលគួរតាមដាន

2023/08/10 06:54:51 pm        187

ក្លឹបបាល់ទាត់នៅក្របខណ្ឌ English Premier League បានចំណាយប្រាក់ជាង ១ ពាន់​លាន​ផោន​ (១.៣ ពាន់លានដុល្លារ) ហើយ​គិត​មក​ដល់​ពេល​នេះ​ ដើម្បី​នាំ​យក​កីឡាករ​ចំនូល​ថ្មី​ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួនមុនរដូវកាលថ្មីខាងមុខ។

ត្រឹមពេលនេះ ជាក្រុមឈានមុខគេដោយចំណាយប្រាក់ជាង ២០០ លានផោនលើ Declan Rice, ​Kai Havertz និង Jurrien Timber ខណៈ​ដែល​ពួក​គេ​មាន​គោល​បំណង​ផ្តួល​ក្រុម​ការពារ​ជើង​ឯក​ Manchester City ។

Manchester United, Newcastle, Liverpool និង Chelsea ក៏​មមាញឹក​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​​ស្វិ​តស្វាញ​ដើម្បី​ប្រជែងតំណែង Top4 ផងដែរ

ប៉ុន្តែក្រុមជើងឯក ៣ ពាន Man City នៅតែជាក្រុមដែលអាចយកឈ្នះបាន ខណៈ​ដែល​ពួកគេ​ដាក់​​គោល​ដៅ​ឈ្នះជើងឯកលីគកំពូលអង់គ្លេសជាប្រវត្តិសាស្ត្រជាលើកទីបួនជាប់ៗគ្នា។

ខាងក្រោមជាកីឡាករចំនូលថ្មី ៥ នាក់ដែលជាទីចាប់អារម្មណ៍ និងគួរតាមដានរដូវកាលថ្មីនេះ៖

-      Declan Rice (Arsenal)

Arsenal គឺជាក្រុមប្រជែងជើងឯកដ៏គួរឱ្យភ្ញាក់ផ្អើលមួយទល់នឹង Manchester City រដូវ​កាល​មុន បន្ទាប់ពីនាំមុខគេស្ទើពេញមួយរដូវកាល មុនពេល​ក្រឡាប់​ចាក់​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។​

ខ្សែបម្រើអង់គ្លេស Declan Rice បានមកដល់ទឹកដី Emirate ក្នុងតម្លៃ​ផ្ទេរ​បំបែក​កំណត់​ត្រា​អង់គ្លេស ១០៥ លានផោន បន្ទាប់ពីក្រុមរបស់ Mikel Arteta ដណ្តើម​បាន​ពី​ការ​ប្រជែង​ទិញ​ដោយ Manchester City ផងដែរ។

ជាមួយនឹងតម្លៃផ្ទេរកប់ពពក ក្តីរំពឹងរបស់ក្លិប និងអ្នកគាំទ្រ ក៏ដូចជា​ភ្នែក​ទស្សនា​បាល់​ទាត់​ក៏​ទន្ទឹងរង់ចាំសក្តានុពលភាពរបស់កីឡាករវ័យ ២៤ ឆ្នាំរូបនេះផងដែរ។

-      Rasmus Hojlund (Manchester United)

តាមពិតទៅ Manchester United មានគោលដៅដំបូងគឺចង់បានខ្សែប្រយុទ្ធអង់គ្លេស Harry Kane មកកាន់ Old Trafford តែការចរចាយកខ្សែប្រយុទ្ធរូបនេះពី Spurs មាន​សភាព​ស្មុគ​ស្មាញ ដែលធ្វើឱ្យ Man United ផ្លាស់ប្តូរគោលដៅមករកកីឡាករវ័យ ២០ ឆ្នាំដាណឺម៉ាក Rasmus Hojlund វិញ។

តម្លៃនៃការផ្ទេរ Rasmus Hojlund ពី Atalanta គឺ ៦៤ លានផោន ដែល​ជា​ការ​វិនិយោគ​ចំណេញ​ក​ប់ក្តោងរបស់ Atalanta ដែលទិញ Hojlund ពីក្លិបអូទ្រីស Sturm Graz រដូវកាល​មុខ​ត្រឹម ១៧លានផោន។

កីឡាករវ័យ ២០ ឆ្នាំរូបនេះស៊ុតបញ្ចូលទី ៩ គ្រាប់ក្នុងរដូវកាលដំបូងរបស់ខ្លួននៅ Serie A តែ ៦ គ្រាប់ផ្សេង​ទៀត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក​ពិត​ជាបា​ន​បង្ហាញ​ការចាប់​អារម្មណ៍​សម្រាប់ Manchester United ដែលមាន Christian Eriksen ជាអ្នកណែនាំ។

-      Josko Gvardiol (Manchester City)

Manchester City មិនឆ្អែតឆ្អន់ឡើយក្នុងការប្រជែងជើងឯក ដោយគោល​ដៅ​របស់​ពួក​គេ​គឺ​ដណ្តើម​ពាន EPL បួនរដូវកាលជាប់គ្នា ដូច្នេះខ្ទង់ចំណាយ​នៅ​តែ​បើក​បន្ទាប់​ពី​នាំ​យក​ខ្សែ​ការពារ​ក្រូអាស៊ី Josko Gvardiol ពីក្លិបអាល្លឺម៉ង់ Leipzig ក្នុងតម្លៃ ៧៨ លានផោន។

ទម្រង់លេងដ៏គួរឱ្យទាក់ភ្នែករបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ គឺនៅ​ពេល​ជួយ​ក្រុម​ក្រូ​អាស៊ី​នៅ​ World Cup 2022 ទឹកដីកាតាឆ្នាំមុនដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

-      Dominik Szoboszlai (Liverpool)

Liverpool បញ្ចប់រដូវកាលមុនដោយការខកចិត្តនៅលំដាប់លេខ ៥ ខកខាន​មិន​បាន​លេង​នៅ​ UCL ស្របពេ ដែលខ្សែបម្រើជាច្រើនចាកចេញទៀតនោះ Liverpool បាន​នាំ​យក​កីឡាករ​ហុង​គ្រី Dominik Szoboszlai ពី Leipzig តម្លៃ ៦០ លានផោន។

Jordan Henderson, Fabinho, Naby Keita, Alex Olade-Chamberlain សុទ្ធ​តែ​ចាក​ចេញ ហើយនៅពេលនេះក្រុមរបស់លោក Jurgen Klopp មានខ្សែបម្រើថ្មីច្រឺងទាំងពីរនាក់គឺ Szoboszlai និង Alexis Mac Allister។

កីឡាករវ័យ ២២ ឆ្នាំ Szoboszlai ស៊ុតបញ្ចូលទីបាន ២០ គ្រាប់និង ២២ បាល់​បញ្ជូន​ក្នុង​ការ​បង្ហាញខ្លួន ៩១ ប្រកួតឱ្យក្លិបអាល្លឺម៉ង់ RB Leipzig។

-      Sandro Tonali (Newcastle)

ទឹកប្រាក់បានស្រោចលើកីឡាករ Premier League ក្នុងការផ្ទេរ​ទៅ​កាន់​ទឹក​ដី​អារ៉ាប៊ី​សាអ៊ូឌីត មួយរយៈចុងក្រោយនេះ តែ Newcastle ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​ដោយ​អារ៉ាប៊ី​សាអ៊ូឌីត​ដែរនោះ មិនជះឥទ្ធិពលប៉ុន្មានទេ។

Newcastle ដែលនឹងត្រលប់មកបង្ហាញខ្លួននៅ UEFA Champions League វិញនោះ​ក៏​បាន​ចាយ​លុយច្រើនដែរក្នុងការនាំយកកីឡាករចំនូលថ្មីមកពង្រឹងក្រុម។

គិតមកទល់ពេលនេះ Newcastle បានចំណាយជាង ១០០ លានផោនផងដែរ ដែលក្នុង​នោះ​ថ្លៃ​ជាង​គេគឺខ្សែបម្រើអ៊ីតាលី​Sandro Tonali ពី AC Milan តម្លៃ ៦០ លានផោន។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាកំលាំងស្នូលខ្វះមិនបានរបស់ AC Milan ក្នុងការប្រជែង​ឈ្នះ​ជើង​ឯកអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល ១១ ឆ្នាំកាលពីឆ្នាំ ២០២២ និងជា​សមាជិក​សំខាន់​ដែលនាំ AC Milan ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL រដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm