អ៊ីស្រាអែល៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករប៉ាឡេស្ទីន និងនគរបាលអ៊ីស្រាអែល បន្ទាប់ពីការបួងសួងកាលពីថ្ងៃសុក្រនៅបរិវេណវិហារអ៊ីស្លាម Al-Aqsa ជាទីតាំងសក្ការពិសិដ្ឋមួយនៅក្រុងហ្សេរុយសាឡឹម ដែលជាទីគោរពរបស់ជនជាតិជ្វីហ្វ និងមូស្លីម។

គេមិនទាន់ច្បាស់ថា តើអ្វីដែលបង្កឱ្យមានអំពើហិង្សានេះ។ នគរបាលបានបាញ់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ហើយប្រជាជនប៉ាឡេស្ទីនបានគប់ដុំថ្ម បន្ទាប់ពីមនុស្សរាប់រយនាក់បានចូលរួមក្នុងការធ្វើបាតុកម្មអបអរសាទរ ដែលពួកគេបានគ្រវីទង់ជាតិប៉ាឡេស្ទីន និងទង់ជាតិក្រុមហាម៉ាស និងអបអរដល់ក្រុមសកម្មប្រយុទ្ធ។ ការប៉ះទង្គិចគ្នារវាងបាតុករ និងនគរបាលនៅទីនោះកាលពីដើមខែនេះ គឺជាការធ្វើឲ្យកើតមានការផ្ទុះសង្គ្រាម។ នៅពេលដំបូង មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មតាមដងផ្លូវនៃតំបន់ហ្គាហ្សា ខណៈបទឈប់បាញ់បានធ្វើឡើងនៅម៉ោង ២ព្រឹកថ្ងៃសុក្រ។
យុវជនវ័យក្មេងគ្រវីទង់ប៉ាឡេស្ទីន និងទង់ជាតិក្រុមហាម៉ាស ចុចស៊ីផ្លេរថយន្ត និងដុតកាំជ្រួច។ ការអបអរសាទរបានធ្វើឡើងពេញមួយយប់ នៅភាគខាងកើតទីក្រុងហ្សេរុយសាឡឹម និងឆ្លងកាត់តំបន់វេសប៊ែងដែលកាន់កាប់។ អ៊ីស្រាអែលបានដណ្ដើមយកដែនដីចំនួនបី Kjnugsgj Kjram កាលពីឆ្នាំ១៩៦៧ ហើយប្រជាជនប៉ាឡេស្ទីនចង់បានទឹកដីទាំងនេះ សំរាប់រដ្ឋនាពេលអនាគតរបស់ពួកគេ៕
អត្ថបទ៖ ប៊ុនថន