កូរ៉េខាងត្បូង៖ ទឹកភ្លៀង បានធ្លាក់នៅទីក្រុងកំពុងផែ Busan ភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែសីហានេះ ខណៈព្យុះទីហ្វុងKhanun បង្កឲ្យមានបំណាក់ដីនៅឆ្នេរភាគខាងត្បូងរបស់ប្រទេស។
ការព្រមានជាច្រើន ត្រូវបានចេញនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដោយជើងហោះហើរជាង៣៣០ជើង ត្រូវបានលុបចោល ហើយមនុស្សជាង១ម៉ឺននាក់ ត្រូវបានជម្លៀស។
ព្យុះទីហ្វុង Khanun ស្ថិតនៅលើមហាសមុទ្រ ហើយកំពុងឆ្លងកាត់នៅចន្លោះកោះ Kyushu និងកោះធំនៅភាគនិរតីប្រទេសជប៉ុនមានចម្ងាយប្រមាណ៨៦០គីឡូម៉ែត្រពីទីក្រុងតូក្យូ និងឧបទ្វីបកូរ៉េ។
ដោយមានបរិយាកាសសើម ពីព្យុះទីហ្វុង Khanun ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅជុំវិញប្រទេសកូរ៉េភាគខាងត្បូង ហើយរដ្ឋបាលឧតុនិយមកូរ៉េនិយាយថា ព្យុះទីហ្វុងកំពុងវាយបក់ឆ្ពោះទៅភាគខាងជើង ក្នុងល្បឿន២២គីឡូម៉ែត្រក្នុងមួយម៉ោង។
រដ្ឋបាលឧតុនិយមកូរ៉េនិយាយថា ការកើនឡើងខ្លាំងនៃព្យុះទីហ្វុង Khanun ត្រូវបានព្យាករណ៍ថា នឹងថយចុះមកដល់កម្រិតមធ្យម ពីកម្រិតខ្លាំង៕

