រដ្ឋមន្ត្រីការពារជាតិ៖ រុស្ស៊ីនឹងបង្កើនសន្តិសុខនៅព្រំដែនភាគខាងលិច

2023/08/10 07:30:37 pm        147

រុស្ស៊ី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបង្ហាញពីផែនការដើម្បីបញ្ជូនកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនរុស្ស៊ីភាគខាងលិច ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការគំរាមកំហែងធ្វើឡើងដោយសម្ព័ន្ធយោធាណាតូ។ លោក shoigu បានថ្លែងសុន្ទរកាថា នៅក្នុងកិច្ចប្រជុំក្រសួងការពារជាតិ កាលពីថ្ងៃពុធ។ លោកបានទទូចថា ការគាំទ្រផ្នែកយោធាដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប សម្រាប់អ៊ុយក្រែន កំពុងបង្កើតឲ្យមានការគំរាមកំហែងចំពោះហានីភ័យដើម្បីធ្វើឲ្យស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើង។ លោកនិយាយថា ការគំរាមចំពោះសន្តិសុខរបស់រុស្ស៊ីមានច្រើនឡើង នៅប្រទេសរុស្ស៊ីភាគពាយព្យ និងភាគខាងលិច ដោយលើកឡើងពីការពង្រីកខ្លួនរបស់ណាតូ ជាមួយប្រទេសហ្វាំងឡង់ដែលបានចូលរួមជាសម្ព័ន្ធមិត្ត។ លោកបានកត់សំគាល់ថា ប្រទេសប៉ូឡូញ ជាសមាជិកណាតូ បានទិញអាវុធពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដើម្បីបង្កើនកងកម្លាំងយោធារបស់ខ្លួន។ លោក Shoigu និយាយថា ការឆ្លើយតបគ្រប់គ្រាន់គឺចាំបាច់ចំពោះដំណោះស្រាយចំពោះការគំរាមកំហែងទាំងនេះ។ រដ្ឋាភិបាលប៉ូឡូញ មានការប្រុងប្រយ័ត្នខ្ពស់ខណៈប្រទេសបេឡារុស ត្រូវបានគេជឿថាកំពុងទប់ទល់ក្រុមអ្នកប្រយុទ្ធពីក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជន Wagner បន្ទាប់ពីពួកគេ ធ្វើការប៉ះបោប្រដាប់អាវុធរយៈពេលខ្លីនៅក្នុងប្រទេសរុស្ស៊ី។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កាលពីថ្ងៃពុធថា ប្រទេសនេះនឹងដាក់ពង្រាយកងទ័ពបន្ថែមចំនួន២.០០០នាក់ ទៅកាន់តំបន់មួយនៅជិតព្រំដែនជាមួយប្រទេសបេឡារុស។  

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពិខែមុនថា ការឈ្លានពានណាមួយទៅលើប្រទេសបេឡារុស នឹងត្រូវបានពិចារណាខណៈជាការឈ្លានមកលើរុស្ស៊ី។ 

ក្រសួងការពារជាតិប្រទេសបេឡារុស បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងធ្វើសមយុទ្ធយោធា នៅក្នុងតំបន់មួយជិតប្រទេសប៉ូឡូញ ដែលធ្វើឲ្យមានការព្រួយបារម្ភថា ភាពតានតឹងអាចកើនឡើងបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm