អ្នកជំនាញរំពឹងវិស័យអចលនទ្រព្យរបស់កម្ពុជា មានស្ថិរភាព និងការអភិវឌ្ឍខ្លាំងក្នុងអាណត្តិទី៧នេះ

2023/08/10 07:56:41 pm        369

ភ្នំពេញ៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានរំពឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ​នឹងមានស្ថិរភាព​ និង​ការអភិវឌ្ឍ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត នៅក្នុងអាណត្តិទី៧នេះ ​បន្ទាប់ពីប្រទេសកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ និង​សុខសន្ដិភាព ​ដែលអាចទាក់ទាញវិនិយោគិនពីក្រៅប្រទេសបន្ថែមទៀត នាពេលខាងមុខនេះ។

លោក សន សៀប ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាង ២០ ឆ្នាំ លោក​សង្កេត​ឃើញថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ​ភាគច្រើនបំផុត​ គឺមានទំនុកចិត្ត និង​ជំនឿ​ជឿ​ជាក់យ៉ាងខ្លាំង​ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេស ​នៅក្នុងការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិទី៧នេះ ដោយប្រជាពលរដ្ឋបានចេញទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ​ក្នុងអំឡុលពេលថ្ងៃ​សម្រាក​បោះឆ្នោត​ ដោយ​គ្មាន​ការព្រួយបារម្ភពីបញ្ហា​នយោបាយអ្វីកើតឡើងឡើយ។

លោក សន សៀប លើកឡើងថា ​បើទោះពីជាបច្ចុប្បន្នពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដែលបាន​កើតចេញពីវិបត្តិជំងឺកូវីដ-១៩ វិបត្ដិសេដ្ឋកិច្ចសាកល ​និងវិបត្ដិសង្គ្រាម​ រុស្ស៊ី-អ៊ុយក្រែន ក៏ដោយ។ ប៉ុន្ដែប្រទេសកម្ពុជានៅតែរក្សា​បាន​នូវកំណើន​សេដ្ឋកិច្ច ​និងស្ថិរភាពផ្ទៃក្នុង ​ហើយបាន​បង្កើន​ទំនាក់ទំនងអន្តរជាតិ​ជាមួយបណ្ដាប្រទេសមហាអំណាចជាច្រើនទៀត ​ដែលកត្តានេះ វិស័យ​អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា​អាចរក្សាកំណើនវិនិយោគ និងផលវិជ្ជមានបន្ថែមទៀត​នាពេល​ខាងមុខ។

បើតាមធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣ នេះសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេច​បាន​ក្នុងកំណើន ៥,៥% ជាមួយកម្រិតអតិផរណាទាប​ក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹង​គាំទ្រ​ជាចម្បង​ដោយ​ការនាំចេញទំនិញ ​និងការបន្ត​ងើប​ឡើង​លឿននៃវិស័យទេសចរណ៍ ​វិស័យអចលនទ្រព្យ​ និងវិស័យពាក់ព័ន្ធផ្សេងៗ ​ស្របពេលដែល​កម្ពុជារំពឹង ​ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី​ជាមួយប្រទេសផ្សេងៗ ​ជួយ​ទាក់ទាញ​លំហូរវិនិយោគ​ចូល​មកកម្ពុជាបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm