ខេត្ត​កំពង់ចាម​រក​ឃើញ​មនុស្ស​៨៤​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​ស្ត្រី​ ក្រោយ​ពាក់​ព័ន្ធ​នឹង​កម្មការិនី​ឆ្លង​កូវីដ-១៩

2021/05/22 12:13:59 pm        400

កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ ៨៤​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ប៉ះ​ពាល់​កម្មការិនី​​ដែល​បាន​ឆ្លងមេរោគ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ៨៤​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​រហូត​ដល់ ៧៩​នាក់ និង ៥​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​លើ​បុរស។

រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា លទ្ធផល​នេះ​បាន​មក​ពី​ការ​​ធ្វើ​តេស្ត​លើ​សំណាក​ដែល​មន្ត្រី​សុខាភិបាល​ប្រមូល​បាន​ពី​​មនុស្ស ៨៧៤​នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ចាម មនុស្ស​ទាំង ៨៤​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម ហើយ​អាជ្ញាធរ​កំពុង​ស្រាវ​ជ្រាវ​រក​មនុស្ស​ពាក់​ព័ន្ធ​ជាច្រើន​ទៀត ដើម្បី​ធ្វើ​តេស្ត​សំណាក និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព។ គិត​មក​ត្រឹម​ថ្ងៃ​នេះ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៣៥៤​នាក់​ហើយ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ក្នុង​ខេត្ត​កំពង់ចាម​៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm