តម្រូវការឈាមកើនឡើងក្នុងរដូវជំងឺគ្រុនឈាម មន្ទីរពេទ្យគន្ធបុប្ផាអំពាវនាវឱ្យពលរដ្ឋជួយបរិច្ចាគ

2023/08/10 09:08:10 pm        405

ភ្នំពេញ៖ ខណៈតម្រូវការឈាមកំពុងកើនឡើងក្នុងរដូវកាលជំងឺគ្រុនឈាម មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាគឈាម ​ដើម្បីជួយសង្គ្រោះកុមារពីជំងឺគ្រុនឈាម ។

មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី១០ខែសីហានេះ ​លោកវេជ្ជបណ្ឌិតឯកទេសកុមារ តឹត លីវណ្ណារ៉ា អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ​បានឱ្យដឹងថា ចាប់ពីខែឧសភាឆ្នាំនេះ រហូតមកដល់បច្ចុប្បន្ន តំរូវការឈាមកើនឡើងខ្លាំង ​ដែលជាមធ្យមមន្ទីរពេទ្យត្រូវប្រើអស់ ៩០ប្លោកក្នុងមួយថ្ងៃ។

ការកើនឡើងនេះ ដោយសារមានការកើនឡើងច្រើននូវជំងឺគ្រុនឈាមធ្ងន់ៗ ដែលករណីខ្លះ​ត្រូវការ​បញ្ចូលឈាម និងប្លាស្មារពី១០ទៅ១៥ប្លោក។ក្រៅពីនេះ ក៏​មានករណីវៈកាត់ទូទៅ វៈកាត់បេះដូង ជំងឺមហារីកឈាម ​សម្រាលកូនដោយវៈកាត់ ​និងស្រ្តីឆ្លងទន្លេ​មាន​បញ្ហា​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ និង​ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ញន់ៗជាដើម។

លោកវេជ្ជបណ្ឌិតបន្តថា ដោយសារតម្រូវការឈាមមានការកើនឡើងខ្លាំង​ក្នុងការប្រើប្រាស់ជួយ​សង្គ្រោះ​អាយុជីវិតកុមារ ​និងស្រ្តីមានផ្ទៃពោះដែលត្រូវការឈាម ​ជាមធ្យម៨០ទៅ៩០ប្លោកក្នុង​មួយថ្ងៃ ​ហើយចំនួនអ្នកបរិច្ចាគឈាមមានការថយចុះ ដែលធ្វើអោយស្តុកឈាមក្នុង​មន្ទីពេទ្យ​គន្ធបុប្ផាមានការថយចុះ ​ដូច្នេះខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ ជាពិសេសយុវជន ចូលរួម​បរិច្ចាគឈាមឱ្យមន្ទីរពេទ្យគន្ធបុប្ផា​ ដើម្បីឱ្យមន្ទីរពេទ្យមានស្តុកឈាមគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះអ្នកជំងឺ។

ពលរដ្ឋបានឡើងដែរថា​ ការចូលរួមបរិច្ចាគឈាមនៅពេលនេះ គឺដើម្បីជួយសង្គ្រោះអាយុជីវិត​អ្នកជំងឺ​ត្រូវការឈាមជាចំបាច់ ​ហើយបន្ទាប់ពី​បរិច្ចាគឈាម​រួច​សុខភាព​ធម្មតា​មិនបង្កផលបះពាល់​អ្វីនោះទេ។ ជាមួយគ្នានេះ ​អ្នកមើលថែអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរ​គុណ​ដល់មន្ទីពេទ្យ ​ដែលបានយកចិត្តទុកមើលថែ ​និងព្យាលបាល​ ក្នុងពេល​សាច់ញាតិ​សម្រាកនៅ​មន្ទីពេទ្យផងដែរ។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ​កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ​៤៦០០ករណី ក្នុងនោះ​ស្លាប់ករណីកើនឡើងជិត២ដង​ បើប្រៀបធៀបទៅនឹងរយៈពេល​៦ខែដូចគ្នា កាល​ពីឆ្នាំ​២០២២។ រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាម​កើតច្រើននោះរួមមាន៖ ​រាជធានី​ភ្នំពេញ កណ្តាល ​កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប ​បន្ទាយមានជ័យ ​និងខេត្តតាកែវ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm