មន្ទីរទេសចរណ៍រាជធានីភ្នំពេញសហការជំរុញបុគ្គលបម្រើការក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ធ្វើបណ្ណសមធម៌

2023/08/10 09:20:56 pm        364

ភ្នំពេញ៖ ​ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរទេសចរណ៍ និងមន្ទីរផែនការ ជាសេនាធិការ នៅថ្ងៃទី១១ ខែសីហា ស្អែកនេះ នឹងសហការអនុវត្តយុទ្ធនាការសម្ភាសន៍ផ្តល់បណ្តសមធម៌ ជូនបុគ្គលបម្រើ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនៅតែមិនទាន់ទទួលបានបណ្ណសមធម៌ ហើយក្នុងយុទ្ធនាការសម្ភាសន៍ក៏អមដោយការស្ម័គ្រចិត្តធ្វើតេស្តរកមេរោគអេដស៍នេះ នឹងធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ។

បើតាមលោកស្រី ហង្ស ស័ក្តរ៉ូហ្សា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី១០ខែ សីហានេះ ថា នៅពេលនេះ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានត្រៀមរួចរាល់ បង្កើនកិច្ចសហការជាមួយមន្ទីរផែនការនៃក្រសួងផែនការ ចុះក្រើនរំលឹក និងណែនាំឲ្យបុគ្គលបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ ដែលមិនទាន់ទទួលបានបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អញ្ជើញទៅផ្តល់ការសម្ភាសន៍ជាមន្ត្រីនៃក្រសួងផែនការ ដែលនឹងចាប់ផ្តើមអនុសាកល្បង២សង្កាត់មុនគេ នៅក្នុងខណ្ឌដូនពេញ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីទទួលបានបណ្ណសមធម៌ ដើម្បីទទួលបានការថែទាំ ការពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលឥតគិតថ្លៃ។

លោកស្រី បន្តថា ការធ្វើបណ្ណមូលនីធិសមធម៌ ឬហៅ (ម.ស.ស ) ចេញដោយបេឡាជាតិសន្តិសុខសង្គម គឺមានរបៀបធ្វើខុសពីការធ្វើបណ្ណសមធម៌ដែលចេញដោយក្រសួងផែនការផ្តល់ជូនតែលើគ្រួសារក្រីក្រ ហើយបុគ្គលបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ គឺអាចមានជម្រើសពីរ ក្នុងការធ្វើបណ្ណទាំងនេះ ដើម្បីទទួលបានបណ្ណសមធម៌ ដើម្បីទទួលបានការថែទាំ ការពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលឥតគិតថ្លៃ។

យ៉ាងណាក៏ដោយ តាមរបាយការណ៍របស់ឯកឧត្តម ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បុគ្គលិកសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន2 693នាក់ក្នុងនោះ ស្រី1 306 នាក់ ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលរួចរាល់៕  អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm