ប៉េរូ៖ ក្រុមអ្នកនេសាទនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសប៉េរូ កំពុងជួបផលលំបាកបន្ទាប់ពីបានឃើញផលនេសាទរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារផលប៉ះពាល់អាកាសធាតុ ដែលនាំមកដោយបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ។
ក្រោមលក្ខខណ្ឌអាកាសធាតុខុសពីធម្មតាក្នុងរយៈពេលបីខែកន្លងមកនេះ ផលនេសាទពីសមុទ្រនៅឆ្នេររបស់ប្រទេសនេះ បានធ្លាក់ចុះជាង ៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សីតុណ្ហភាពសមុទ្រក្តៅខ្លាំងជាងឆ្នាំមុនៗ ដែលបណ្តាលឱ្យត្រីធ្វើបម្លាស់ទីទៅកាន់ទឹកជ្រៅឆ្ងាយពីច្រាំង។ រលកសមុទ្រធំៗ និងថ្ម ជារឿយៗនាំឲ្យមានការផ្អាកប្រតិបត្តិការសមុទ្រ។ សីតុណ្ហភាពលើផ្ទៃទឹកសមុទ្រកាន់តែខ្ពស់ បានកាត់បន្ថយបរិមាណត្រីមួយចំនួន ដែលជាធម្មតារស់នៅក្នុងតំបន់នោះ និងនៅឆ្នេរសមុទ្រ ដើម្បីស្វែងរកលក្ខខណ្ឌសីតុណ្ហភាពល្អប្រសើរជាងមុន។
នោះអាចមានន័យថា ការនេសាទត្រីរបស់ក្រុមហ៊ុននេសាទធំៗ ដែលមាននាវានេសាទធំៗមានការកើនឡើង ប៉ុន្តែអាចបង្កការគំរាមកំហែងដល់ជីវភាពរបស់អ្នកនេសាទខ្នាតតូច ដែលប្រកបមុខរបរដោយខ្លួនឯងនៅក្នុងភូមិឆ្នេរសមុទ្ររបស់ប្រទេសនេះ។ ជាលទ្ធផល គឺមានតែប្រជាជនប្រកបរបរនេសាទតូចតាចប៉ុណ្ណោះ ដែលទទួលរងឥទ្ធិពលពីបម្រែបម្រួលអាកាសធាតុ៕

