សមាជិកសភា៖ ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលថា «ប្រយុទ្ធដើម្បីតៃវ៉ាន់» ស្របតាមទស្សនៈផ្លូវការ

2023/08/10 11:28:35 pm        290

ការកត់សម្គាល់របស់លោក Taro Aso កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) គឺស្របតាមជំហរផ្លូវការរបស់ទីក្រុងតូក្យូ ដោយអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានលើកឡើងថា ប្រទេសរបស់លោក ត្រូវតែបង្ហាញនូវ «ភាពមិនរួញរា ក្នុងការប្រយុទ្ធ» ដើម្បីការពារកោះតៃវ៉ាន់ពីការវាយប្រហារ។

លោក Aso អនុប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច បាននិយាយនៅក្នុងទីក្រុងតៃប៉ិថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវតែបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលមកការពារតៃវ៉ាន់ ប្រសិនបើកោះនេះត្រូវបានវាយប្រហារ ដោយបង្ហាញពីសញ្ញារារាំងប្រឆាំងនឹងប្រទេសចិន។

តែយ៉ាងណាក្ដី សុន្ទរកថារបស់លោក Aso បានធ្វើឲ្យមានការខឹងសម្បាពីប្រទេសចិន ដែលអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ (ទី៩ ខែសីហា) ថា ទីក្រុងប៉េកាំងជំរុញឲ្យប្រទេសជប៉ុនគោរពតាមគោលការណ៍ចិនតែមួយ និងបដិសេធមិនគាំទ្រកងកម្លាំងតៃវ៉ាន់ ដែលគាំទ្រឲ្យមានឯករាជ្យ ក្នុងគ្រប់មធ្យោបាយទាំងអស់។

ពាក់ព័ន្ធនឹងការលើកឡើងនេះ សមាជិកសភារបស់គណបក្ស LDP លោក Keisuke Suzuki ដែលអមដំណើរទស្សនកិច្ចរបស់លោក Aso នៅកោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះ បានប្រាប់កម្មវិធីជជែករបស់ទូរទស្សន៍ BS Fuji កាលពីថ្ងៃពុធនោះថា លោក Aso បានពិភាក្សាបញ្ហានេះជាមួយមន្ត្រីរដ្ឋាភិបាលជប៉ុន ដោយបង្ហាញថា ទស្សនៈរបស់លោក Aso មិនបានងាកចេញពីជំហរផ្លូវការនោះទេ។

សូមបញ្ជាក់ថា ទស្សនកិច្ចរបស់លោក Aso ដែលជាការធ្វើទស្សនកិច្ចពីមន្ត្រីនយោបាយជាន់ខ្ពស់បំផុតរបស់ជប៉ុន នៅកោះតៃវ៉ាន់ គិតចាប់តាំងពីឆ្នាំ១៩៧២ នៅពេលដែលប្រទេសជប៉ុន បានបង្កើតទំនាក់ទំនងការទូត មានលក្ខណៈធម្មតាជាមួយចិននោះ បានកើតឡើង ក្នុងខណៈដែលភាពតានតឹង បានកើនឡើង ជុំវិញការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ នៅតៃវ៉ាន់ ចំពេលមានសម្ពាធយោធាកាន់តែខ្លាំងឡើងរបស់ចិននៅលើកោះនេះ អំឡុងរយៈពេល ៣ឆ្នាំកន្លងមកនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm