
កងទ័ពរបស់ប្រទេសលីបង់ បានយកឡានដឹកទំនិញដែលផ្ទុកគ្រឿងសព្វាវុធរបស់ក្រុមហេសបូឡាហ៍ ( Hezbollah) ចេញពីផ្លូវដែលវាបានបុកចូលប៉ុស្តិ៍យោធា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការប៉ះទង្គិចគ្នានៅកន្លែងកើតហេតុ បានបណ្តាលឲ្យមនុស្សពីរនាក់ ស្លាប់។
រថយន្តនោះ បានក្រឡាប់នៅលើផ្លូវភ្នំមួយនៅជិតរដ្ឋធានីលីបង់ក្នុងទីក្រុងគ្រិស្តកាហាលេ (Kahaleh) កាលពីថ្ងៃពុធ នៅលើផ្លូវហាយវេ ដែលភ្ជាប់ទីក្រុងបេរូត( Beirut) ទៅជ្រលងភ្នំបេកា(Bekaa) ភាគខាងកើត។
ទាហានលីបង់ បានរារាំងភ្លាមៗមិនឲ្យចូលទៅក្បែររថយន្តដែលផ្ទុកដោយប្រអប់ធំៗ ដែលអ្នកស្រុកសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។
មនុស្សពីរនាក់ បានស្លាប់ក្នុងការប៉ះទង្គិចគ្នាមួយប្រាវ បន្ទាប់ពីរថយន្តនោះ បានក្រឡាប់។
កងទ័ពបានបញ្ជាក់ថា រថយន្តនោះមានផ្ទុះគ្រឿងសញ្វាវុធ ប៉ុន្តែសេចក្តីថ្លែងការណ៍ខ្លីរបស់ខ្លួន មិនបានបញ្ជាក់ថា គ្រឿងសញ្វវុធមានអ្វីខ្លះ ឬនរណាជាម្ចាស់ទេ។ វាមិនបាននិយាយអំពីក្រុមហេសបូឡាហ៍ ហើយបាននិយាយថា ការស៊ើបអង្កេត កំពុងបន្តជុំវិញការប៉ះទង្គិចគ្នានេះ។