UN៖ កិច្ចព្រមព្រៀងបើកច្រកឆ្លងកាត់ទៅកាន់ភាគពាយ័ព្យនៃប្រទេសស៊ីរីឡើងវិញ នឹងការពារប្រតិបត្តិការឯករាជ្យរបស់អង្គការសហប្រជាជាតិ

2023/08/11 01:34:55 am        344

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងដែលUNសម្រេចបានជាមួយប្រទេសស៊ីរី ដើម្បីបើកច្រកព្រំដែនដ៏សំខាន់ឡើងវិញពីប្រទេសទួរគីទៅកាន់ភាគពាយព្យដែលកាន់កាប់ដោយពួកឧទ្ទាមសម្រាប់រយៈពេល៦ខែ «ការពារ»ឯករាជ្យភាពនៃប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងអនុញ្ញាតឲ្យផ្តល់ជំនួយដល់គ្រប់ភាគី។

កិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីយប់ថ្ងៃអង្គារ នឹងបើកឡើងវិញនូវច្រកបាប អាល់ ហាវ៉ា ( Bab al-Hawa) ដែលធ្លាប់បានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនចំនួន៨៥ភាគរយទៅកាន់តំបន់អ៊ីដលីប (Idlib) ភាគពាយព្យ ដែលមានប្រជាជនប្រហែល៤,១លាននាក់រស់នៅ។

អ្នកនាំពាក្យរងរបស់UN លោក ហ្វាហាន ហាក (Farhan Haq) បាននិយាយថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តប្រតិបត្តិការតាមច្រក បាប អាល់ ហាវ៉ា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវានឹងត្រូវការពេលវេលាខ្លះ ដើម្បីឲ្យរថយន្តដឹកទំនិញផ្លាស់ទី ហើយ«ខ្ញុំមិនរំពឹងថា នឹងមានអ្វីកើតឡើងនៅពីរបីថ្ងៃខាងមុខនេះទេ»។

ការឯកភាពគ្នារបស់អង្គការសហប្រជាជាតិ-ស៊ីរី ទៅលើច្រក បាប អាល់ ហាវ៉ា ដែលប្រកាសដោយលោកហាកកាលពីល្ងាចថ្ងៃអង្គារ បានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់គាត់ នៅមុនថ្ងៃដែលស៊ីរីយល់ព្រមរក្សាច្រកឆ្លងកាត់ពីរផ្សេងទៀតទៅភាគពាយព្យគឺ បាប អាល់សាឡាមេ (Bab al-Salameh) និង អាល់ រ៉ៃ (al-Rai) បើកសម្រាប់រយៈពេលបីខែរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm