កីឡាករជប៉ុន Yu Shoji បានក្លាយជាម្ចាស់មេដាយមាសនៃការប្រកួតកីឡាកង់ក្បាច់ BMX Freestyle Flatland នៅក្នុងព្រឹត្តិការណ៍កីឡាករកង់ពិភពលោក UCI Cycling World Championship នៅទីក្រុង Glasgow ប្រទេសស្កុតឡេន។
Yu Shoji ធ្វើបានល្អដាច់គេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយរកបានពិន្ទុ ៩៤.១៦។
លេខ ២ មេដាយប្រាក់បានទៅមិត្តរួមជាតិជប៉ុន Kio Hayakawa រកបាន ៩១.១៦ ពិន្ទុ ខណៈកីឡាករបារាំង Matthias Dandois ទទួលបានមេដាយសំរិទ្ធក្រោយរកបាន ៨៨ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ




