ក្លិបបិសាចក្រហម Manchester United បានយល់ព្រមសំណើ ១៥ លានអឺរ៉ូរបស់ក្លិបទួកគី Fenerbahce ហើយដែលចង់បានខ្សែបម្រើប្រេស៊ីល Fred។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេប្រាប់ថាមិនស្ថិតក្នុងគំរោងគោលរបស់ Manchester United រដូវកាលថ្មី នេះឡើយ។
គូប្រជែងរបស់ Fenerbahce នៅទួកគី Galatasaray ក៏ដូចជា Fulham សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ចង់បាន Fred ដែលនឹងអស់សុពលភាពកិច្ចសន្យាឆ្នាំក្រោយជាមួយ Man United។

Fred បានផ្លាស់មកកាន់ Manchester United ក្នុងតម្លៃ ៤៧ លានផោនកាលពីឆ្នាំ ២០១៨ ពីក្លិបអ៊ុយក្រែន Shakhtar Donetsk ចូលលេងសរុបបាន ១៣៩ លើកស៊ុតបញ្ចូលទីបាន ៨ គ្រាប់ ៧ បាល់បញ្ជូន។
រដូវកាលមុន Fred បង្ហាញខ្លួនសរុបបាន ៥៦ លើកស៊ុតបញ្ចូលទីបាន ៦ គ្រាប់ជួយឱ្យ Manchester United ទទួលបានចំណាត់ថ្នាក់លេខ ៣ នៅ Premier League មានកៅអីនៅ UEFA Champions League រដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ
