Bayern Munich និង Spurs ព្រមព្រៀងតម្លៃនឹងគ្នាហើយក្នុងការផ្ទេរ Harry Kane

2023/08/11 05:26:54 pm        251

ក្លិបបាល់ទាត់អាល្លឺម៉ង់ ​Bayern Munich ត្រូវបានគេដឹងថា​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្លិប​អង់គ្លេស Tottenham Hotspur ហើយក្នុងការផ្ទេរខ្សែប្រយុទ្ធអង់គ្លេស Harry Kane ក្នុង​តម្លៃ​ប្រមាណ​ជាង ១០០ លានអឺរ៉ូ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅសល់កិច្ចសន្យា ១ ឆ្នាំទៀតជាមួយ Spurs ដែលមានន័យថា Spurs​ ត្រូវសម្រេចចិត្តឱ្យរហ័សបំផុតថាតើត្រូវលក់ Harry Kane រឺទុកនៅលេង ១ រដូវកាល​ទៀត​មុន​ពេល​ចាកចេញដោយមិនមានតម្លៃផ្ទេរ។

Harry Kane គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនគេក្នុងប្រវត្តិសាស្រ្ត Spurs ដោយមានសរុប ២៨០ គ្រាប់​ក្នុងការបង្ហាញខ្លួន ៤៣៥ ប្រកួត។

មុនឈានដល់កិច្ចព្រមព្រៀងនេះ Spurs បានបដិសេធសំនើរបស់ Bayern Munich បី​លើក​រួច​មក​ហើយ​ដោយ សំណើលើកទី ៣ នោះមានតម្លៃ ១០០ លានអឺរ៉ូគត់។

សារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបាន Tottenham Hotspur គ្រោងផ្តល់ប្រាល់ឈ្នួលដល់ ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍ ប្រសិន​ព្រមបន្ត​នៅ​ជាមួយក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍មួយនេះ។

មួយរយៈចុងក្រោយនេះ អនាគតរបស់កីឡាករវ័យ ២៩ ឆ្នាំរូប​នេះ​តែង​តែ​ស្ថិត​នៅ​ទំព័រ​មុខ​នៃ​សារព័ត៌មានបាល់ទាត់អឺរ៉ុប ស្របពេលដែលក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich ឈាន​មុខ​គេ​។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងមិនមានឱកាសលេងនៅ UEFA Champions League ឡើយ​រដូវ​កាល​ក្រោយ ដែលជាមូលហេតុចំបងដែលគេគិតថានឹងចាកចេញពី Spurs៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm