អ៊ុយក្រែន៖ មជ្ឈមណ្ឌលតស៊ូជាតិ ឬ NCR នៃអង្គការការពារស៊ីវិលរដ្ឋអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃទី១០ ខែសីហាថា ក្រុមហ៊ុនទាហានស៊ីឈ្នួលWagner របស់រុស្ស៊ី កំពុងធ្វើសមយុទ្ធនៅតាមព្រំដែនប៉ូឡូញ-បេឡា រុស ដើម្បីឲ្យបង្កើនវត្តមានរបស់កងទ័ពប៉ូឡូញ។
មជ្ឈមណ្ឌលនេះ បានឲ្យដឹងថា ទាហានស៊ីឈ្នួលរុស្ស៊ីប្រហែល២៥០នាក់ ត្រូវបានដាក់ពង្រាយនៅទីនោះ ដែលបង្ហាញថា ជនជាតិរុស្ស៊ី កំពុងធ្វើប្រតិបត្តិការតាមលក្ខណៈចិត្តសាស្ត្រ ដើម្បីបង្កើនភាពតានតឹងជាជាងធ្វើការវាយប្រហារធ្ងន់ធ្ងរ។
មុននេះ NRC បានកត់សម្គាល់ថា ការបង្កើតជំរំដើម្បីផ្តល់ជម្រកដល់ទាហានស៊ីឈ្នួល Wagner ប្រហែល ១.០០០នាក់ បានចាប់ផ្តើម នៅអាកាសយានដ្ឋានហ្ស៊ីអាប្រូវកា( Zyabrovka) នៅក្នុងប្រទេសបេឡា រុស។
តាមភាពជាក់សែ្តង ប្រទេសរុស្ស៊ីមានផែនការប្រើប្រាស់ក្រុមទាហានស៊ីឈ្នួល Wagner របស់ PMC [ក្រុមហ៊ុនយោធាឯកជន] ដើម្បីក្លែងធ្វើសកម្មភាពបំផ្លិចបំផ្លាញនៅតាមព្រំដែនរបស់ប្រទេសបេឡារុសជាមួយតំបន់ឈើនីហ៊ីវ (Chernihiv)និងបណ្តាប្រទេសសហភាពអឺរ៉ុប៕

