រុស្សី៖ ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតឋានព្រះច័ន្ទជាលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំ នៅថ្ងៃសុក្រ (១១ សីហា) នេះ ក្នុងគោលបំណងដើម្បីក្លាយជាមហាអំណាចដំបូងគេក្នុងការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលជាតំបន់មួយដែលត្រូវបានគេជឿថាមានស្រទាប់ទឹកកកទឹក។
យានចម្លង Soyuz 2.1v ដែលដឹកយាន Luna-25 បានបាញ់ចេញពីទីលានអវកាស Vostochny cosmodrome ( កូសថុចនីកូសម៉ូដ្រូម) ចម្ងាយ៣.៤៥០ម៉ាយល៍ (៥.៥៥០គីឡូម៉ែត្រ) ភាគខាងកើតរដ្ឋធានីម៉ូស្គូ នៅថ្ងៃសុក្រនេះ វេលាម៉ោង២:១១យប់ ម៉ោងនៅទីក្រុងម៉ូស្គូ។ ទីភ្នាក់ងារអវកាសរុស្ស៊ីបាននិយាយថា យាននោះ គ្រោងនឹងចុះទៅឋានព្រះច័ន្ទនៅថ្ងៃទី ២៣ ខែសីហា ខាងមុខនេះ។
បេសកកម្មឋានព្រះច័ន្ទរបស់រុស្ស៊ី ដែលជាបេសកកម្មលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៦មក កំពុងប្រកួតប្រជែងជាមួយឥណ្ឌា ដែលបានបញ្ជូនយានចុះចតឋានព្រះច័ន្ទឈ្មោះ Chandrayaan-3 (ចន្ត្រាយាន-3) របស់ខ្លួនកាលពីខែមុន និងកាន់តែមានភាពខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និងចិន ដែលប្រទេសទាំងពីរនោះមានកម្មវិធីរុករកឋានព្រះច័ន្ទកម្រិតខ្ពស់៕

