នៅសល់១១ថ្ងៃទៀតឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីថ្មី

2023/08/11 07:04:34 pm        192

ភ្នំពេញ៖ នៅសល់ពេលប្រមាណ១១ ថ្ងៃទៀតប៉ុណ្ណោះ ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នឹងត្រូវចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីថ្មី​នៃប្រទេសកម្ពុជា សម្រាប់អាណត្តិទី៧នេះ​ជាផ្លូវការ ខណៈសម្ដេចតេជោ ហ៊ុន សែន ​នឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីវិញម្តង។

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ព្រះមហាក្សត្រ ​បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រីថ្មី ​សម្រាប់ដឹកនាំប្រទេសកម្ពុជា។ ក្នុងពេលជាមួយគ្នានេះសម្ដេចតេជោ បានប្រកាសថា ​សម្ដេច​នឹងនៅតែបន្តការងារ​ក្នុងមុខនាទី​ផ្សេងទៀត​យ៉ាងតិចត្រឹមឆ្នាំ២០៣៣។

ក្នុងជំនួបជាមួយ សមាជិករាជរដ្ឋាភិបាលចាស់ ​និងថ្មី កាលពីម្សិលមិញ ​សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធាន​គណបក្សប្រជាជនកម្ពុជា ​សម្ដេច ​បានស្នើឱ្យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីទាំងអស់ ​ក្នុងអាណត្តិទី៧ថ្មីនេះ ​ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបានច្រើនដើម្បី​ដឹងពីសុខទុក្ខរបស់ពលរដ្ឋ និងត្រូវខិតខំបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចតេជោ ​ក៏សូមឱ្យនាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវមន្ត្រីថ្នាក់នយោបាយ ​នៅតាមបណ្ដា ក្រសួង ស្ថាប័នឡើងវិញ ​និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រី​នយោបាយខ្លះៗផងដែរ​ដែលត្រូវ​ទទួលភារកិច្ចថ្មី។

សូមបញ្ជាក់ថា ​អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ​នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ​ខែសីហា តទៅ ​ដោយក្នុងនោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីន​ដឹកនាំថ្មីស្ទើរតែទាំងស្រុង​ ដោយក្នុងនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ​ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ដែល​ការផ្លាស់ប្តូរ​ជាប្រវត្តិ​សាស្ត្រ​នៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា។

ខណៈការផ្លាស់ប្ដូរនេះត្រូវបាន​សម្តេចតេជោ ​ហ៊ុន សែន ​ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវ​ស្ថិរភាពសង្គម និងការអភិវឌ្ឍមួយយូរអង្វែង៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm