ចិន៖ ក្រុមសង្កេតការណ៍នៃទីក្រុងចុងឈីង ភាគនិរតីនៃប្រទេសចិន បានបន្តចេញការជូនដំណឹងពណ៌លឿងទុំសម្រាប់សីតុណ្ហភាពខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទីប្រាំជាប់ៗគ្នា។
យោងតាមក្រុមសង្កេតការណ៍ក្រុងនោះបានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតនៅតំបន់ភាគច្រើននៃទីក្រុងនេះលើសពីកម្រិត៣៧អង្សាសេ ចាប់ពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ដល់យប់ថ្ងៃសុក្រ ដោយសីតុណ្ហភាពនោះត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិត៤០អង្សាសេនៅក្នុងតំបន់មួយចំនួនផងដែរ។
ទីភ្នាក់ងារនោះបាននិយាយថា ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ទីក្រុងចុងឈីង ភាគខាងលិច និងតំបន់មួយចំនួននៅតាមបណ្តោយទន្លេ Yangtze( យ៉ាងស៊ី) នឹងប្រឈមមុខនឹងហានិភ័យខ្ពស់ពីចំហេះព្រៃ។ ក្រុមមន្ត្រីអនុរក្សព្រៃឈើក្នុងតំបន់បានបង្កើនការល្បាត និងវីដេអូឃ្លាំមើល ហើយក្រុមជំនាញក៏ត្រូវបានបញ្ជូនទៅកាន់តំពន់ព្រៃឈើផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់នៅក្នុងតំបន់សំខាន់ៗ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួនបួន ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌លឿងទុំ ពណ៌លឿង និងពណ៌ខៀវ៕

