អាមេរិក៖ ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធបាននិយាយថា ឧបទ្ទវហេតុកាលពីឆ្នាំ ២០២២ ដែលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានដំាក្បាលចុះ ៧៤៨ហ្វីត មករកមហាសមុទ្រប៉ាស៊ីហ្វិក គឺ បណ្តាលមកពីកំហុសអាកាសយានិក។ នៅក្នុងរបាយការណ៍ចុងក្រោយ ដែលទើបនឹងចេញផ្សាយបានឲ្យដឹងថា គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ បានកំណត់មូលហេតុនៃការដាំក្បាលចុះនៃជើងហោះហើរ ១៧២២ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដោយសារការធ្វេសប្រហេសរបស់អ្នកបម្រើការលើយន្តហោះក្នុងការគ្រប់គ្រងផ្លូវហោះហើរតាមខ្សែហោះរបស់យន្តហោះ បន្ទាប់ពីដាច់ទំនាក់ទំនងជាក់ស្តែង រវាងអាកាសយានិកទាំងពីរជុំវិញទីតាំងសន្ទះស្លាបរបស់យន្តហោះ។

គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ បាននិយាយថាឧប្បត្តិហេតុនេះបានកើតឡើងប្រហែលមួយនាទីបន្ទាប់ពីយន្តហោះ Boeing 777 បានចាកចេញពីអាកាសយានដ្ឋាន Kahului នៅរដ្ឋ Hawaii ក្នុងពេលភ្លៀងធ្លាក់ខ្លាំង និងមានភាពច្របូកច្របល់កាលពីថ្ងៃទី ១៨ ខែធ្នូ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជើងហោះហើរដែលមានអ្នកដំណើរ ២៧១ នាក់នៅលើយន្តហោះបានបន្តទៅកាន់គោលដៅរបស់ខ្លួននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយគ្មានបញ្ហាបន្ថែមទៀតនោះទេ។ គណៈកម្មាធិការ និយាយនៅក្នុង សេចក្តីថ្លែងការណ៍របស់ក្រុមយានិកដែលបានបង្ហាញពីការភាន់ច្រលំជុំវិញការកំណត់សន្ទះស្លាបរបស់យន្តហោះ 777 ដែលជាធម្មតាត្រូវបានពង្រីកសម្រាប់ការហោះហើរ និងបន្ថយវិញ ក្នុងអំឡុងពេលហោះឡើង៕