អ៊ុយក្រែន៖ ក្រុមអាជ្ញាធរអ៊ុយក្រែន បានបញ្ជាឲ្យជន្លៀសជាចាំបាច់សម្រាប់ជនស៊ីវិលជិត១២.០០០នាក់ ពីទីប្រជុំជន និងភូមិចំនួន៣៧ ជិតសមរភូមិភាគឦសានខណៈ កងកម្លាំងរុស្ស៊ី បង្កើនការវាយលុកដណ្ដើមដែនដី ដែលធ្លាប់យកបានអំឡុងជម្លោះនេះ។
កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែន បានជំរុញជនស៊ីវិលឲ្យជម្លៀសចេញពីតំបន់ខាគីវ (Kharkiv) ភាគខាងកើតប្រទេស ជាទីដែល មានសេចក្ដីរាយការថា កងកម្លាំងរុស្ស៊ី កំពុងបង្កើនកម្លាំងវាយសន្ធាប់នៅសមរភូមិមុខ។
រដ្ឋបាលយោធាប្រចាំតំបន់ក្នុងស្រុកគូភៀនស៍(Kupiansk)របស់តំបន់លខាគីវ បាននិយាយថាប្រជាពលរដ្ឋត្រូវតែស្របតាមបទបញ្ជាជម្លៀស ឬ ចុះហត្ថលេខាលើឯកសារ ដោយនិយាយថា ពួកគេត្រូវទទួលខុសត្រូវគ្រោះថ្នាក់ដោយខ្លួនឯង។
រដ្ឋបាលក្រុង បាននិយាយថា ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន និងការបាញ់ផ្លោងកាន់តែខ្លាំងឡើងពីកងកម្លាំងរុស្ស៊ី ក្នុងសហគមន៍គូភៀស៍ អ្នកមានឱកាសភៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ។
អ្នកនាំពាក្យឆ្មាំជាតិអ៊ុយក្រែន លោករ៉ាស្លែន ម៉ូហ្ស៊ីឆាក់ (Ruslan Muzychuk) បាននិយាយតាមទូរទស្សន៍ជាតិថា រុស្ស៊ី បានផ្ដល់ជំនួយដល់ទាហានរបស់ខ្លួនដោយមានអង្គភាពរថក្រោះ វាយប្រហារតាមអាកាស និងកាំភ្លើងធំនៅក្នុងតំបន់ គូភៀនស៍៕

