អាជ្ញាធរខណ្ឌទួលគោក ហាក់មិនខ្វល់ពីការប្រមូលផ្ដុំមនុស្សច្រើន នៅទីតាំងកត់ឆ្នោតវៀតណាម ក្នុងផ្សារគីឡូ៤ អំឡុងពេលការទប់ស្កាត់ជំងឺcovid19

2021/05/23 10:42:10 pm        424


ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្តយកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអោយបានជោគជ័យ។

តែផ្ទុយទៅ មូលដ្ឋានខណ្ឌទួលគោក ដែលមាន លោក ឯក ឃុនដឿន អភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ មិនបានពិនិត្យនិងយកចិត្តទុកដាក់ពីបញ្ហានេះឡើយ បណ្ដែតបណ្ដោយអោយមានបើកល្បែងស៉ីសង ប្រមូលផ្ដុំមនុស្សច្រើន មិនរក្សាគំលាត បង្កហានិភ័យ អំឡុងពេលជំងឺcovid-19 កំពុងរីករាលដាលក្នុងសហគមន៍។

ជាក់ស្ដែងទីតាំង បើកល្បែងស៊ីសង កត់ឆ្នោតវៀតណាម ,ល្បែងKeno,ស្ថិតនៅផ្ទះក្នុងផ្សារគីឡូ៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងផ្សារគីឡូ៤ អោយដឹងថា សូម្បីអាជីវកលក់ដូរនៅផ្សារគីឡូ៤ អាជ្ញាធរពុំទាន់អនុញ្ញាតអោយលក់ដូឡើងវិញផង តែទីតាំងកត់ឆ្នោតវៀតណាម ,ល្បែងKeno,ស្ថិតនៅផ្ទះក្នុងផ្សារគីឡូ៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកលេង មានមនុស្សប្រមូលផ្ដុំគ្នា ដោយគ្មានការគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់សាលារាជធានី ក្នុងអំឡុងពេលកូវីដ-១៩ ឡើយ។ 

បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅតាមកំណាត់ផ្លូវលេខ១៣៨(ផ្សារគីឡូ៤) បានសំនូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌទួលគោក ជួយពិនិត្យ និងចាត់វិធានការចំពោះទីតាំងនេះផង ដោយយោងតាមការឃើញជាក់ស្ដែងទីតាំងនេះមានមនុស្សប្រមូលផ្ដុំច្រើន មិនឃើញមានការពាក់ម៉ាស់ ឬរក្សាគំលាត តាមសេចក្ដីណែនាំរបស់រដ្ឋាភិបាល ៣កុំ ៣ការពារឡើយ។

ចំពោះបញ្ហានេះ ភ្ញាក់ងារសារព័ត៌មាន BTV News បានសុំការបំភ្លឺពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក តាមរយៈ telegram តែមិនមានការឆ្លើយតបនោះឡើយ។ 

ចំណែកលោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ភ្ញាក់ងារសារព័ត៌មាន សុំការបំភ្លឺតាមរយៈទូរស័ព្ទ បានបញ្ជាក់មកវិញថា ទីតាំងនោះនៅម្ដុំណា? រួចបិទទូរស័ព្ទ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរខណ្ឌទួលគោក គួរមានវិធានចំពោះទីតាំងនេះ មិនបណ្ដែតបណ្ដោយអោយបើកល្បែងស៊ីសង និងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគំលាត ក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាល ដូច្នេះទេ៕អត្ថបទ៖ កុម្ភ:

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm