កំពង់ចាម ៖ ករណីប្រជាពលរដ្ឋពុលបាយមាន់ មកពីឃុំបារាយរណ៍ ស្រុកស្រីសន្ធរ កាលពីសប្ដាហ៍មុន បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ ខណៈពេលនេះ បានជាសះស្បើយចេញទៅផ្ទះវិញហើយ។
លោកវេជ្ជបណ្ឌិត ម៉ោ ប៊ុនឡេង ប្រធានមន្ទីរពេទ្យបង្អែកស្រីសន្ធរ បានប្រាប់ថា ករណីមានប្រជាពលរដ្ឋ ពុលបាយមាន់ ដែលមកពីឃុំបារាយរណ៍ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ កាលពីរសៀល ម៉ោង២ ថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣ សរុបមានចំនួន ១៧នាក់ ក្នុងនោះមានក្មេងអាយុក្រោម១៥ឆ្នាំ ចំនួន១២នាក់ (ស្រី៣នាក់) និងអាយុលើស១៥ឆ្នាំចំនួន៥នាក់(ស្រី៣នាក់) មកដល់ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទី យប់ ស្ថានភាពអ្នកជម្ងឺ មានសភាពធូរស្រាលហើយ បានអនុញ្ញាតឲ្យគាត់ចេញទៅផ្ទះចំនួន ១៦នាក់ នៅសល់១នាក់ ដោយគាត់មានជំងឺប្រចាំកាយស្រាប់ គឺជំងឺលើសសំពាធឈាម(AVC) ដូច្នេះហើយគ្រូពេទ្យតម្រូវឲ្យគាត់សម្រាកព្យាបាលបន្តទៀតសិន៕






