ស្ថាប័នរៀបចំការបោះឆ្នោតអេក្វាឌ័រ ធានាឲ្យមានការបោះឆ្នោតប្រកបដោយសុវត្ថិភាព ក្រោយការសម្លាប់បេក្ខជន

2023/08/11 09:34:03 pm        122

អេក្វាឌ័រ៖ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) បាននិយាយថា ប្រជាពលរដ្ឋអាចចេញទៅបោះឆ្នោតដោយសុវត្ថិភាព បន្ទាប់ពីមានហេតុការណ៍ធ្វើឃាតលើបេក្ខជនប្រធានាធិបតី លោក ហ្វើណានដូ វីឡាវីសេនស៊ីយ៉ូ (Fernando Villavicencio) អំឡុងព្រឹត្តិការណ៍ធ្វើយុទ្ធនាការរកសំឡេងឆ្នោត។

មួយថ្ងៃបន្ទាប់ពីលោក Villavicencio ត្រូវបានបាញ់សម្លាប់ ដោយបន្សល់ទុកត្រឹមតែការចងចាំនៃព្រឹត្តិការណ៍ធ្វើយុទ្ធនាការរកសំឡេងឆ្នោត នាពេលល្ងាច ក្នុងទីក្រុងគីតូ (Quito) នោះ ប្រធានអាជ្ញាធររៀបចំការបោះឆ្នោតលោកស្រី Diana Atamaint បាននិយាយនៅឯសន្និសីទសារព័ត៌មានថា កងកម្លាំងសន្តិសុខ នឹងធានាឲ្យមានថ្ងៃបោះឆ្នោតមួយប្រកបដោយភាពស្ងប់ស្ងាត់ នាថ្ងៃអាទិត្យ (ទី១៣ ខែសីហា) នេះ។

អ្នកគាំទ្រ និងប្រជាពលរដ្ឋ ដែលពោរពេញដោយកំហឹង ក្រោយមានអំពើឧក្រិដ្ឋកម្មនេះ បានប្រមូលផ្តុំគ្នានៅច្រកចូលទីបញ្ចុះសព ក្នុងរដ្ឋធានីរបស់ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) ជាកន្លែងដែលសាកសពរបស់លោក Villavicencio កំពុងត្រូវបានតម្កល់ទុកយ៉ាងប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា នគរបាលអេក្វាឌ័រ បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នោះថា ជនសង្ស័យម្នាក់ បានស្លាប់ និង ៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ដែលពួកគេទាំងអស់សុទ្ធតែជាជនជាតិបរទេស។ ការបាញ់ប្រហារដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត កាលពីយប់ថ្ងៃពុធ (ទី៩ ខែសីហា) ពោលគឺតិចជាងពីរសប្តាហ៍ មុនការបោះឆ្នោតប្រធានាធិបតីនោះ បានធ្វើឲ្យប្រទេសនៅតំបន់អាមេរិកខាងត្បូងស្រឡាំងកាំង ដោយនាំឲ្យបញ្ហានៃការកើនឡើងនូវអំពើហិង្សា ក្នុងប្រទេស កាន់តែលេចធ្លោឡើងៗ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm