អូស្ត្រាលី៖ នាវាកងទ័ពជើងទឹកឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបានទៅដល់កំពង់ផែស៊ីដនី នៅពីថ្ងៃសុក្រ (១១ សីហា)នេះ មុនពេលសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ជាសមយុទ្ធលើកទីមួយ ដែលហ្គេមសង្គ្រាមបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។
នាវាឈ្មោះ HMAS Brisbane បានដឹកនាំនាវាកងទ័ពជើងទឹកឆ្លងកាត់ទីក្រុងស៊ីដនី ដើម្បីបើកជាផ្លូវការនូវសមយុទ្ធហ្វឹកហ្វឺនសង្គ្រាមរយៈពេល១០ថ្ងៃ។ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបង្កើតកិច្ចសន្ទនាសន្តិសុខ៤ប្រទេស ឬក្រុមចតុភាគីប្រទេស ដែលស្គាល់ឈ្មោះជាទូទៅថា Quad ។
ប្រទេសអូស្ត្រាលីបានចាកចេញពីកិច្ចសន្ទនា Quad ក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការតវ៉ាពីប្រទេសចិន ជុំវិញការចូលរួមរបស់ប្រទេសនេះ នៅក្នុងសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ។
កិច្ចសន្ទនា Quad នេះ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយអូស្ត្រាលីបានចូលរួមសមយុទ្ធ Malabar ឡើងវិញកាលពីឆ្នាំ២០២០ ទោះបីជាចិន នៅតែបន្តរិះគន់ ការដាក់គ្នាជាក្រុមនេះថា ជាការប៉ុនប៉ងដើម្បីទប់ស្កាត់ខ្លួនក៏ដោយ៕

