កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទំហំទឹកប្រាក់ជាង ៣៨៥ លានដុល្លារអាមេរិក

2023/08/11 09:40:37 pm        210

ភ្នំពេញ៖ កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ នេះ មានទំហំទឹកប្រាក់ប្រមាណជាង ៣៨៥ លានដុល្លារអាមេរិក​ កើនឡើងជាប់ ៤៣ ភាគរយ បើធៀប​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

បើតាមរបាយការណ៍អគ្គនាយករដ្ឋានគយ ​និងរដ្ឋាករកម្ពុជា បង្ហាញពីស្ថិតិ​ទំនិញពាណិជ្ជកម្ម​នាំចេញ​របស់កម្ពុជា ​ក្នុងនោះការនាំចេញកៅស៊ូ ​និងផលិតផលធ្វើពីកៅស៊ូ ​នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ មានទឹកប្រាក់ជាង ៦១ លានដុល្លារ ខណៈការនាំចេញរយៈពេលដូចគ្នាឆ្នាំ ​២០២២ ​មានត្រឹម ៤១ លានដុល្លារប៉ុណ្ណោះ ។ចំណែកក្នុងរយៈពេល ៧ខែឆ្នាំ២០២៣នេះវិញ ការនាំចេញកៅស៊ូ និង​ផលិតផល​ធ្វើពីកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ​មានទំហំទឹកប្រាក់សរុបជាង ៣៨៥ លានដុល្លារ ​ខណៈនៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ ការនាំចេញទំនិញប្រភេទនេះ មានទឹកប្រាក់ ២៦៩ ​លានដុល្លារ ។ ដូច្នេះតាមរយៈនៃការនាំចេញនេះ បានបង្ហាញថា កៅស៊ូរបស់កម្ពុជាកំពុងមាន​ទីផ្សារល្អ​ប្រសើរសម្រាប់ទីផ្សារក្រៅស្រុក។

ជុំវិញការនាំចេញកៅស៊ូនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​ថ្លែងនូវ​ការសាទរ ចំពោះការងើបឡើងល្អនៃការនាំចេញកៅស៊ូរបស់កម្ពុជា ខណៈបច្ចុប្បន្នទីផ្សារជ័រកៅស៊ូ​ក្នុងស្រុកកំពុងមានកំណើន ​ដែលការនាំចេញទំនិញប្រភេទនេះ និងមាន​បន្តនិរន្តសម្រាប់ទីផ្សារ​នាំចេញ​របស់កម្ពុជាផងដែរ​ ដ៏រាបណាទីផ្សារនៅក្នុងស្រុក មិនទាន់ស្រូបយកជ័រកៅស៊ូ​សម្រាប់​ដំណើរការផលិត។ ជុំវិញតម្រូវការជ័រកៅស៊ូក្នុងស្រុកនេះដែរ អ្នកឧកញ៉ា ​បញ្ជាក់បន្ថែមថា ចំពោះ​តម្រូវការជ័រកៅស៊ូនៅក្នុងប្រទេស ប្រសិនរោងចក្រទាំងអស់បើកដំណើរ គឺស្រូបយក​តែជ័រកៅស៊ូ​ប្រភេទលេខ ១០ ខណៈដែលការផលិតកៅស៊ូប្រភេទនេះនៅកម្ពុជា ​មានត្រឹម ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ​មានរោងចក្រផលិតសំបកកង់ចំនួន ២ បានកំពុងដំណើរការ, រោងចក្រទី១ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ​វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd, ក្រុមហ៊ុននេះនឹង​ទិញផលិតផលជ័រកៅស៊ូក្នុងស្រុក​ ១០០% ​សម្រាប់សង្វាក់ការផលិត ក្នុងរង្វង់​ប្រមាណ ៥ ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ ​រោងចក្រទី ២ ស្ថិតនៅ​ក្នុងខេត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd, រោងចក្រនេះ និងប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិនៅក្នុងស្រុកផងដែរ ។ ​ចំណែករោងចក្រទី ៣ គឺក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd មានទីតាំងខេត្តក្រចេះ​ ក្រុមហ៊ុននោះនឹងអាច​ត្រូវការជ័រកៅស៊ូ​ក្នុងស្រុកផងដែរ ​ដែលទាំងអស់នេះគឺជាផ្នែកមួយជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូ​ធម្មជាតិរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm