UN៖ បន្ទាប់ពីមានការលិចទូកដ៏មហន្តរាយមួយផ្សេងទៀត នៅសមុទ្រម៉េឌីទែរ៉ាណេ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៣ បានបង្ហាញការព្រួយបារម្ភរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយគាំទ្រសម្រាប់ផ្លូវដែលមានការធានា និងល្អប្រសើរសម្រាប់ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធជ្រកកោន ដែលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។
សារព័ត៌មានអង្គការសហប្រជាជាតិនិយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិUNICEF) បានដាក់សម្ពាធសម្រាប់មធ្យោបាយរួមគ្នាបន្ថែមទៀតចំពោះប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។
ការផ្តល់ជំនួយក្នុងអំឡុងពេលចុះពីនាវា និងដំណាក់កាលទទួលលើកដំបូង អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) បានសហការជាមួយអាជ្ញាធរតំបន់នៅកោះ Lampedusa ។
គោលបំណងរបស់ពួកគេគឺដើម្បីធានាថាអ្នកដែលត្រូវការការការពារអន្តរជាតិទទួលបានជំនួយ និងដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលមានតម្រូវការជាក់លាក់ភ្លាមៗ។ ទិន្នន័យពីគម្រោងជនអន្តោប្រវេសន៍បាត់ខ្លួនរបស់អង្គការIOM បង្ហាញថា មនុស្សជាង ១.៨០០នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងផ្លូវធ្វើដំណើរ ក្នុងឆ្នាំ ២០២៣ តែមួយ។
ព័ត៌មានរបស់អង្គការសហប្រជជាតិ បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ បញ្ជាក់លើហានិភ័យខ្ពស់ដែលទាក់ទងនឹងការឆ្លងកាត់របស់នាវា ជាពិសេសនៅក្រោមស្ថានភាពអាកាសធាតុមិនអំណោយផល៕

