ព្រះវិហារ៖ នៅរសៀលថ្ងៃទី១១ ខែសីហា នេះក្រុមអ្នកដើរព្រៃប្រមាណ ២០០នាក់បានរៀបចំខ្លួន ដើម្បីរត់ឡើងភ្នំនៅសហគមន៍តាំងយូ ដែលមានទីតាំងនៅខេត្តព្រះវិហារ។
នៅក្នុងកម្មវិធីនេះដែរ មានការទទួលស្វាគមន៍ពីលោក វ៉ាត់ ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារផងដែរ។
តាមលោក យ៉ាមីន អ្នកដឹកនាំក្រុមអ្នកដើរព្រៃបានអោយដឹងថា បង្កើតកម្មវិធីនេះ ដើម្បីជួយផ្សព្វផ្សាយតំបន់ទេសចរណ៍នៅទីនេះអោយកាន់តែភាពល្បីល្បាញ និងដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល។








