ប្រទេសចិននឹងចាប់ផ្ដើមឡើងវិញនូវដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសកូរ៉េខាងត្បូង

2023/08/11 11:21:26 pm        183

អាជ្ញាធរទេសចរណ៍របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) ថា ពួកគេបានសម្រេចចិត្តលុបចោលបម្រាមធ្វើដំណើរជាក្រុមទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយការប្រកាសនេះ បានបញ្ចប់ការផ្អាករយៈពេល ៦ឆ្នាំ ដែលបណ្តាលមកពីទំនាក់ទំនងប្រេះស្រាំ បន្ទាប់ពីមានការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកទៅកាន់ភាគខាងត្បូង។

នៅព្រឹកថ្ងៃដដែលនោះ ក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យមានដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសចំនួន៧៨ ក្នុងនោះរួមទាំងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុនផងដែរ។

ក្នុងខែមករា និងខែមីនា ប្រទេសចិនបានលុបចោលការហាមឃាត់ទេសចរណ៍ជាក្រុមលើប្រទេសចំនួន ៦០ ស្របតាមការបន្ធូរបន្ថយគោលនយោបាយទប់ស្កាត់ជំងឺរាតត្បាតរបស់ខ្លួន ប៉ុន្តែកូរ៉េខាងត្បូង មិនត្រូវបានរាប់បញ្ចូលទេ ជាការសម្រេចមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបង្ហាញនូវជម្លោះដែលមិនទាន់ដោះស្រាយរបស់ទីក្រុងប៉េកាំង ជុំវិញវិធានការប្រឆាំងវីរុសកូរ៉ូណាកាលពីពេលមុនរបស់ទីក្រុងសេអ៊ូល ដែលធ្វើចំពោះអ្នកដំណើរចូលមកពីចិន។

នៅពេលដែលត្រូវបានសួរអំពីជំហររបស់ខ្លួនលើវិធានការចុងក្រោយរបស់ទីក្រុងប៉េកាំង ក្នុងនោះរួមទាំងបញ្ហានៃការសម្រួលទិដ្ឋាការទេសចរណ៍ សម្រាប់ជនជាតិកូរ៉េខាងត្បូងផងដែរនោះ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បានឆ្លើយតបថា បច្ចុប្បន្នខ្លួនកំពុងទាក់ទងជាមួយប្រទេសចិន តាមរយៈទំនាក់ទំនងការទូត ។

គួរបញ្ជាក់ដែរថា ដំណើរទេសចរណ៍ជាក្រុមរបស់ចិនទៅកាន់កូរ៉េខាងត្បូង ស្ទើរតែត្រូវបានផ្អាកទាំងស្រុង ចាប់តាំងពីខែមីនា ឆ្នាំ២០១៧ ដោយសារមានជម្លោះទ្វេភាគី ជុំវិញការដាក់ពង្រាយខែលការពាររបស់សហរដ្ឋអាមេរិក ជាប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់ (THAAD) ដែលទីក្រុងប៉េកាំងមើលឃើញថា ជាការគំរាមកំហែងផ្នែកសន្តិសុខ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm