
សត្វខ្លាឃ្មុំកូអាឡាអូស្ត្រាលីមួយក្បាលឈ្មោះ Matilda បានទស្សន៍ទាយថា ក្រុមជម្រើសជាតិអូស្ត្រាលី នឹងយកឈ្នះក្រុមបារាំង សម្រាប់ការប្រកួត ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (World Cup) ផ្នែកនារី នាថ្ងៃសៅរ៍ (ទី១២ ខែសីហា) នៅឯកីឡដ្ឋាន Brisbane( ប៊្រីបិន)។
ក្នុងរយៈពេល ៤ម៉ោង ក្នុងមួយថ្ងៃ នៅពេលដែលពួកវាមិនដេកសោះ សត្វខ្លាឃ្មុំកូអាឡា ដូចជា Matilda នេះ ជាធម្មតាច្រើនតែសម្លឹងទៅរកការរើសយកដើមរុក្ខជាតិយូកាលីតឹស (Eucalyptus) ណាមួយ សម្រាប់ស៊ីលេង ប៉ុន្តែកូនខ្លាំឃ្មុំដ៏តូចនេះ ត្រូវបានប្រគល់ភារកិច្ចឲ្យធ្វើការជ្រើសរើសដ៏សំខាន់ជាងរាល់ដង កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា)។
កូនខ្លាំឃ្មុំកូអាឡា Matilda ភ្ញាក់ពីការដេករយៈពេលដ៏យូរ ២០ម៉ោងរបស់វា ហើយបានចេញទៅដោយពោះវៀនពេញដោយរុក្ខជាតិយូកាលីតឹស នៅពេលដែលធ្វើការជ្រើសរើស រវាងអង្គុយនៅក្បែរក្រមាអូស្ត្រាលី ឬក្រមាបារាំង ក្នុងទីតាំងព័ទ្ធរបងរបស់វា នៅឯជម្រកសត្វព្រៃ Currumbin។
ជម្រកនេះ ដាក់ឈ្មោះថា កូនខ្លាំឃ្មុំ Matilda ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ មុនការប្រកួតរបស់ក្រុមសហម្ចាស់ផ្ទះនេះ ទល់នឹងក្រុមកាណាដា ហើយកូនខ្លាំឃ្មុំកូឡានេះ ត្រូវបានគេនិយាយថា ជាសត្វនាំសំណាង ខណៈដែលក្រុមដឹកនាំដោយគ្រូបង្វឹក លោក Tony Gustavsson បានឈ្នះការប្រកួត នាពេលនោះក្នុងលទ្ធផល ៤-០ ហើយតាមមកដោយជ័យជម្នះ ២-០ លើប្រទេសដាណឺម៉ាក ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ។
កូនខ្លាឃ្មុំកូអាឡា បានកើតនៅជម្រកសត្វព្រៃ Currumbin នៅឆ្នេរសមុទ្រ Gold Coast កាលពី ១២ខែមុន ដែលជាផ្នែកមួយនៃកម្មវិធីអភិរក្ស និងព្រលែងក្នុងដែនដីគ្រប់គ្រង។ ដោយទើបតែផ្តាច់ដោះពីមេរបស់វាអ្នកមើលថែនៅជម្រកនេះ រំពឹងថា កូនខ្លាំឃ្មុំកូអាឡាញីនេះ នឹងចូលរួមក្នុងកម្មវិធីឆាប់ៗ ដើម្បីជួយការពារអនាគតនៃប្រភេទសត្វជិតផុតពូជនេះ៕