ហេតុអ្វីបានជាចំហេះព្រៃ នៅកោះ Maui (ម៉ូអ៊ី) បង្ហាញឲ្យឃើញនូវការបំផ្លិចបំផ្លាញយ៉ាងធំធេង និងចំនួនមនុស្សស្លាប់ច្រើនយ៉ាងដូច្នេះ?

2023/08/11 11:27:48 pm        65

អ្នកជំនាញអាកាសធាតុ និងអគ្គិភ័យ កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) បាននិយាយថា ភាពធ្ងន់ធ្ងរនៃចំហេះព្រៃនៅលើកោះ Maui របស់រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សចំនួន ៥៣នាក់ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញនោះ បណ្តាលមកពីចំណុចប្រសព្វនៃស្ថានភាពអាកាសធាតុក្ដៅហួតហែង ការរាតត្បាតពីរុក្ខជាតិបង្កគ្រោះថ្នាក់ និងភាពងាយរងគ្រោះជាពិសេស ដែលបង្កឡើងដោយសណ្ឋានដីនៃឆ្នេរសមុទ្រភាគខាងលិចរបស់កោះ Maui។

មូលហេតុពិតប្រាកដនៃអគ្គិភ័យ ដែលបានចាប់ផ្តើម កាលពីយប់ថ្ងៃអង្គារ (ទី៨ ខែសីហា) មិនទាន់កំណត់បាននៅឡើយទេ។ តែទោះបីជាយ៉ាងណាក៏ដោយ សេវាអាកាសធាតុជាតិ បានចេញការព្រមាន សម្រាប់កោះហាវ៉ៃពីការមានខ្យល់បក់បោកខ្លាំង និងអាកាសធាតុក្ដៅហួតហែង ដែលជាលក្ខខណ្ឌក្ដៅងំសម្រាប់ចំហេះព្រៃ ខណៈដែលខ្យល់ព្យុះសង្ឃរា Dora បានបោកបក់ភាគខាងត្បូងនៃកោះបន្តបន្ទាប់គ្នា នៅមហាសមុទ្រប៉ាស៊ីហ្វិក។

លោក Craig Clements សាស្ត្រាចារ្យឧតុនិយម នៅសកលវិទ្យាល័យ San Jose State បាននិយាយថា កោះ Maui បានស្ថិតក្នុងស្ថានភាពរាំងស្ងួតរួចហើយ ដែលធ្វើឲ្យកោះនេះមានហានិភ័យខ្ពស់នៃការមានអគ្គិភ័យនៅឆ្នាំនេះ ជាងរដ្ឋកាលីហ្វ័រញ៉ា។ លោក Clements បានប្រាប់ថា ចំណោតភ្នំដ៏ចោត ដែលអាចមើលឃើញក្រុង Lahaina ដែលរងគ្រោះខ្លាំងនោះ បានធ្វើឲ្យមានខ្យល់បក់កាន់តែខ្លាំង ដែលជំរុញឲ្យអណ្តាតភ្លើងឆាបឆេះសន្ធោរសន្ធៅឡើង ហើយរាលដាលចូលទៅតំបន់ដែលមានប្រជាជនរស់ក្នុងល្បឿនដ៏លឿន។

ចំណែកឯលោកស្រី Elizabeth Pickett នាយកសហប្រតិបត្តិនៃអង្គភាពគ្រប់គ្រងចំហេះព្រៃ នៅកោះហាវ៉ៃ បាននិយាយថា ការដុះកាន់តែច្រើននៃស្មៅមិនមែនធម្មជាតិដែលងាយឆេះខ្លាំង នៅលើកោះនេះ បានបន្ថែមដល់កម្រិតហានិភ័យ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm