វិសាខា​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​លើកដំបូង​ក្នុង​ប្រវត្តិ​ជួប​គ្នា ៦​លើក​ចុង​ក្រោយ​

2021/05/24 06:03:20 pm        216

​បាល់ទាត់៖ ក្រុម​វិសាខាបាន​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ៣-២ ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៣ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​កីឡដ្ឋាន​ព្រី​នស៍។ នេះ​ជា​លើកដំបូង​ហើយ ដែល​វិសាខា​បាន​ស្គាល់​ជ័យជម្នះ​លើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​ប្រវត្តិ​ជួប​គ្នា ៦​លើក​ចុង​ក្រោយ​ទាំង​លើក​នេះ​។​

​ជំនួប​ដ៏​ធំ​ប្រចាំ​សប្ដាហ៍​នេះ ម្ចាស់ផ្ទះ​វិសាខា​បាន​បើក​ការ​នាំ​មុខ ២​គ្រាប់​មុនដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង នៅ​នាទី​ទី​៨ និង​កីឡាករ Khan Mohammed នៅ​នាទីទី​២៧​។ បន្ទាប់មក​ព្រះខ័ន​រាជ​ស្វាយរៀងបាន​វាយបក​តាម​ស្មើ ២-២ វិញដោយ​កីឡាករ Privat នៅ​នាទីទី​៣៨ និង​កីឡាករ Mika នៅ​នាទីទី​៦៤។ ​ក្រោយ​រក​បាន​គ្រាប់​បាល់​ស្មើគ្នា ក្រុម​ទាំងពីរ បាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់​តែ​ខ្លាំង រហូតដល់​នាទី​៩០+២ ទើប​ក្រុម​ម្ចាស់ផ្ទះ​វិសាខាមានឱកាស​រក​គ្រា​បាល់​ជ័យជម្នះ ដោយ​ការ​ទាត់បាល់​ពិន័យ ១១​ម៉ែត្រ​ពី​ខ្សែប្រយុទ្ធ Ajayi Opeye​m​i Korede មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល ៣-២ តែម្ដង។​ ​បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិ​ជួប​គ្នា ៦​លើក​ចុង​ក្រោយគិត​ពី​ជើង​ទី​២ នៃ​លី​គ​ឆ្នាំ​២០១៨ រហូត​មក​ទល់​បច្ចុប្បន្ននេះ​គឺជា​លើកដំបូង​ហើយ ដែល​វិសាខាបាន​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង គ្រា​ដែល ៥​ប្រកួត​ផ្សេងទៀត ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​នេះធ្លាប់​បាន​យកឈ្នះ​វិសាខា ៤​ដង និង​ស្មើគ្នា​ម្ដង។​

​ប៉ុន្តែ​មក​ចាប់អារម្មណ៍​ការប្រកួតនា​រដូវ​កាល​ថ្មី​នេះ​វិញ នេះ​ជា​លើកដំបូង​ហើយដែល​វិសាខា បាន​ស្គាល់​ជ័យជម្នះ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ក្នុង​ដី ៣​ប្រកួត​កន្លងមក​ឈ្នះ ១ និង​ស្មើ ២ រក​បាន ៥​ពិន្ទុ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាង​រៀងបាន​ស្គាល់​បរាជ័យ​លើកដំបូង បន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ ៣ និង​ចាញ់ ១ រក​បាន ៩​ពិន្ទុ​បណ្ដោះអាសន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm