ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង២៧ ពាន់លានដុល្លារ

2023/08/11 05:19:34 pm        534

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបជាង ២៧ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ ​ខណៈការនាំចូលមានចំនួនជាង ១៤ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ​នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ នេះ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេស​មួយចំនួនផ្សេងទៀត ​គិតជាទឹកប្រាក់សរុបមានចំនួនជាង ​២៧ ពាន់លានដុល្លារ ថមថយ​ចុះក្នុងរង្វង់ប្រមាណជាង ១៥ ​ភាគរយ ​បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២ ។

ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ នេះ មានទំហំទឹកជាង ​១៣ពាន់លានដុល្លារ ថយចុះជិត ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២, ចំណែកប្រទេសសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន៖ សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ​៥ពាន់លានដុល្លា, ​វៀតណាមជាង ១,៥ពាន់​លានដុល្លារ, ចិន ៨១៤ លានដុល្លារ, ជប៉ុន ៥៦៦ លានដុល្លារ, ថៃជាង ៥៧៥ លានដុល្លារ, អាល្លឺម៉ង់ ៥១១ លានដុល្លារ, កាណាដា ៤៩៦ លានដុល្លារ, សិង្ហបុរីជាង ៤៤៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។

ចំណែកការទំនិញនាំចេញនៅក្នុងរយៈពេលនេះដែររួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ ​មានទឹកប្រាក់ជាង​ ៣ពាន់លានដុល្លារ, ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និងគ្រឿងបង្គុំផ្សេងជិត ២ ពាន់លានដុល្លារ, សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ​ធ្វើពីក្រណាត់ ជាង ១,៤ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក វត្ថុធ្វើពីរោម គ្រឿងប្រដាប់​ប្រដារសម្រាប់​ធ្វើដំណើរ និងបរិក្ខាផ្សេងៗ មានទឹកប្រាក់ជាង​ ១ពាន់លានដុល្លារ ក្រៅពីនេះកម្ពុជា​ក៏បាននាំចេញមុខ​ទំនិញ​សំខាន់ៗជាច្រើនទៀតដូចជា ​ធញ្ញជាតិ, ស្បែកជើង ស្រោមជើង, គ្រឿងសង្ហារិម, កៅស៊ូ, និងផ្លែឈើជាដើម ។

ចំណែកការនាំចូលវិញ សម្រាប់រយៈពេល ៧ខែនេះដែរ ការនាំចូលទំនិញមកទីផ្សារកម្ពុជា មានទំហំទឹកប្រាក់ជាង ​១៤ពាន់លានដុល្លារ ថមថយចុះជាង ​២៥ ភាគរយ ក្នុងនោះចំពោះ​ទំនិញនាំចូលរួមមាន៖ ការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ៦,២ ​ពាន់លានដុល្លារ, វៀតណាមជាង ​២ ១២៧ លានដុល្លារ​, ថៃ ១,៦ពាន់លានដុល្លារ​, ឥណ្ឌូនេស៊ី ​៦៤៧ លានដុល្លារ, សិង្ហបុរី ៤៤៣ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ​ពីប្រទេសជាច្រើន​ទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am