ការព្យាបាលដោយសិល្បៈ ជួយឲ្យស្ត្រីអាហ្វហ្គានីស្ថានធូរស្រាលខ្លះពីសុខភាពផ្លូវចិត្ត

2023/08/12 01:23:26 am        563

ដោយកំពុងនៅក្នុងផ្ទះរបស់ខ្លួន នាភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កញ្ញា Khushi វ័យ ១៩ឆ្នាំ បានគូររូបខ្លួនឯង ជារូបដែលឃ្លុំជិតទៅដោយស្បៃរុំមុខពណ៌ខៀវ ហើយជាប់នៅខាងក្នុងទ្រុង។

អតីតនិស្សិតសាកលវិទ្យាល័យរូបនេះ ធ្លាប់បានចូលរៀនផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ នៅឯសាកលវិទ្យាល័យដ៏ធំរបស់ខេត្ត Balkh ភាគខាងជើង។ ប៉ុន្តែនាងបានធ្លាក់ចូលទៅក្នុងស្ថានភាពអ្នកមានជំងឺធ្លាក់ទឹកចិត្ត ចាប់តាំងពីពួកតាលីបង់ បានបិទគ្រឹះស្ថានឧត្តមសិក្សាមិនឲ្យស្ត្រីចូលរៀន កាលខែធ្នូ ដោយតម្រូវឲ្យរូបនាងត្រូវព្យាបាលជំងឺផ្លូវចិត្ត ដែលនាងត្រូវបានណែនាំឲ្យមកព្យាបាលតាមរយៈសិល្បៈ។

នាង Khushi ដែលមិនត្រូវបានបង្ហាញឈ្មោះពេញ ដោយសារហេតុផលសុវត្ថិភាព បាននិយាយថា៖ «នៅពេលដែលខ្ញុំដឹងថា សុខភាពផ្លូវចិត្តរបស់ខ្ញុំមិនសូវល្អ ខ្ញុំក៏កើតទុក្ខ ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំតែងតែធ្លាក់ទឹកចិត្ត ហើយខ្ញុំមានអារម្មណ៍ថា ដូចជាបក្សី កំពុងជាប់នៅក្នុងទ្រុង ពោលគឺជាមនុស្សម្នាក់ ដែលបាត់បង់អស់នូវសុភមង្គលគ្រប់យ៉ាង»។

នាងបានប្រាប់បន្ថែមថា៖ «បន្ទាប់ពីពួកតាលីបង់បានហាមឃាត់ក្មេងស្រីមិនឲ្យចូលរៀនសាកលវិទ្យាល័យ ហើយបានប្រកាសថា ក្មេងស្រីមិនអាចបន្តការសិក្សារបស់ខ្លួនបានទៀតទេ ខ្ញុំមានអារម្មណ៍តូចចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃ សុខភាពផ្លូវចិត្តរបស់ខ្ញុំកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយនៅទីបំផុត ខ្ញុំបានសម្រេចចិត្តទៅជួបគ្រូពេទ្យចិត្តសាស្ត្រ ដើម្បីព្យាបាលឲ្យប្រសើរឡើង»។

ពួកតាលីបង់ បានហាមឃាត់មិនឲ្យស្ដ្រីចូលរៀនសាកលវិទ្យាល័យ ក្នុងខែធ្នូ ឆ្នាំ២០២២ ដែលបង្កឲ្យមានការតវ៉ាជាសាធារណៈដ៏កម្រកើតឡើង។ ការសម្រេចនេះបានកើតឡើងបន្ទាប់ពីការបិទសាលាវិទ្យាល័យរបស់ក្មេងស្រីភាគច្រើន ហើយត្រូវបានបន្តធ្វើតាមដោយអាជ្ញាធរតាលីបង់ ដែលបញ្ជាឲ្យបុគ្គលិកមនុស្សធម៌ជាស្ត្រីអាហ្វហ្គានីស្ថានភាគច្រើន កុំទៅធ្វើការ។

យ៉ាងណាក្ដី ពួកតាលីបង់និយាយថា ពួកគេគោរពសិទ្ធិស្ត្រី ស្របតាមការបកស្រាយច្បាប់អ៊ីស្លាម និងវប្បធម៌របស់ប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm