ប្រធានាធិបតីឥណ្ឌូណេស៊ី៖ ខ្ញុំកំពុងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

2023/08/12 01:52:14 am        963

ភ្នំពេញ៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួ យឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តមបានសំដែងនូវការសាទរ និងជូនពរសម្តេ ចដែលសម្រេចជោគជ័យលើការបោះឆ្នោត។ ក្នុងជំនួបនេះ ឯកឧត្ដមប្រធានាធិបតីបានបញ្ជាក់បន្ថែម ថា ឯកឧត្តមកំពុងទន្ទឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។​

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានបញ្ជាក់ថា កិច្ចសន្ទនារវាងសម្តេចតេជោ និងឯកឧត្តម យូកូ វីដូដូ គឺបានផ្ដោតជាសំខាន់ទៅលើការគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួ លជោគជ័យពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមកថ្មីៗនេះ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅប្រកបដោយ សេរី សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ និងដោយគ្មានអំពើហិង្សា។

ឯកឧត្តម យូកូ វីដូដូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមកំពុងទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នាពេលខាងមុខ។ កិច្ចសន្ទនាក៏បានផ្ដោតការយកចិត្តទុកដាក់ទៅលើ បញ្ហាសន្តិសុខស្បៀងផងដែរ ដែលក្នុងនោះឯកឧត្តម យូកូ បានបញ្ជាក់អំពីបំណងចង់នាំអង្ករចេញពីកម្ពុជា ហើយនៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមសូមអនុញ្ញាតអំពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវអំណរគុណជូនចំពោះឯកឧត្តម យូកូ វីដូដូ ហើយក៏បានសម្ដែងនូវការស្វាគមន៍ជូនចំពោះប្រតិភូដែលនឹងអញ្ជើញមកពិភាក្សាលើការនាំអង្ករចេញទៅប្រទេសឥណ្ឌូណេស៊ី។ សម្ដេចតេជោ បានលើកឡើងអំពីលទ្ធភាព ដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាចដាក់ទុន វិនិយោគ១០០% នៅកម្ពុជាលើការបង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកនិងបណ្ដាញទិញ ស្រូវ ពីប្រ ជាកសិករ ដើម្បីធានាស្ថិរភាព សម្រាប់ការនាំចេញ៕​ ដោយ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី
2026/11/03 07:12:01 pm        1
អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm        1
ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
2026/11/03 06:25:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី

2026/11/03 07:12:01 pm
​រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយមន្ត្រីអាស៊ីអាគ្នេយ៍ ស្រប​ពេល​ក្រុង​ប៉េកាំងជំរុញទំនាក់ទំនង
2026/11/03 06:59:30 pm
​អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm
​វិមានក្រឹមឡាំងអះអាង​ពីការមាន​កិច្ចចរចាសន្តិភាពត្រីភាគី ស្តីពីអ៊ុយក្រែន នៅអារ៉ាប់រួម​ សប្តាហ៍ក្រោយ
2026/11/03 06:48:11 pm
​ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
2026/11/03 06:25:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 08:22:39 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm