អាល្លឺម៉ង់ផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាងពីរលានដុល្លារលើគម្រោងបោសសម្អាតមីនមនុស្សធម៌

2023/08/12 04:56:56 pm        146

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈអង្គការNPAប្រចាំកម្ពុជា បានសម្រេចបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាជាងពីរលានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់«គម្រោងបោសសម្អាតមីនមនុស្សធម៌» នៅតាម បណ្តោយព្រំដែនកម្ពុជាថៃ។

ជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង ដែលមានទឹកប្រាក់ចំនួន២.១០០.០០០ លានដុល្លារអាម៉េរិកនេះ គឺបានចុះហត្ថលេខាផ្តល់ និងទទួលដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា កាលពី រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នៅបញ្ជាការស៊ីម៉ាក់រាជធានីភ្នំពេញ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងនេះ គាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដើម្បីគាំទ្រអង្គការNPA និងអង្គភាពស៊ីម៉ាក់ សហការគ្នាក្នុងកិច្ចប្រតិបត្តិការនេះ ហើយគំរោងនេះមានរយៈពេល១៦ខែ ដែលនឹងត្រូវបោសសម្អាតផ្ទៃដី មានបញ្ហាគ្រាប់មីនទំហំចំនួន ១.៦០០ហិចតា ស្ថិតនៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល «កម្ពុជាគ្មានមីន ឆ្នាំ២០២៥»។ គម្រោងនេះក៏នឹងផ្តល់ការគាំទ្រដល់ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាការងារហ្វឹកហ្វឺនលើវិស័យមីននេះផងដែរ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា ជំនួយដែលបានទទួលពីរដ្ឋាភិបាល អាល្លឺម៉ង់នេះ គឺបានមកដល់អង្គភាពស៊ីម៉ាក់ផ្ទាល់តែម្តង ហើយស៊ីម៉ាក់ នឹងពង្រាយកម្លាំង១០កងអនុសេនា តូច និងក្រុមបច្ចេកទេស ដូចជាក្រុមគ្រឿងចក្រ ក្រុមសុនខ និងក្រុមជំនាញដោះមីនផ្សេងៗទៀតជាដើម។ឯកឧត្តមបានបន្តទៀតថា ក្រុមប្រតិបត្តិការរបស់ស៊ីម៉ាក់សម្រាប់បោសសម្អាតមីននៅតាមព្រំដែន កម្ពុជា និងថៃនេះគឺមានជាងពីររយនាក់ ហើយតាមគម្រោងនឹងធ្វើការបោសសម្អាតឲ្យអស់ក្នុងរយៈពេល ១៦ខែ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសល់ផ្ទៃដីជាងបួនរយគីឡូម៉ែត្រក្រឡាទៀត ខណៈ លទ្ធភាពរបស់ស៊ីម៉ាក់ធ្វើបាន(បោសសម្អាត)ជាងពីររយគីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំ ដូច្នេះគោលនយោបាយរបស់រាជរដ្ឋាភិបាល «កម្ពុជាគ្មានមីន ឆ្នាំ២០២៥»នឹងសម្រេចជោគជ័យ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm