អាមេរិក ៖ សេតវិមានកាលពីថ្ងៃសុក្របាននិយាយថា ខ្លួនបើកការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែន ឱ្យចេះប្រើប្រាស់យន្តហោះប្រយុទ្ធ F-16 នៅសហរដ្ឋអាមេរិក ប្រសិនបើសមត្ថភាពសម្រាប់ការបណ្តុះបណ្តាលបែបនេះឈានទៅដល់អឺរ៉ុប។ អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនអន្ទះសារចង់ឲ្យការបណ្តុះបណ្តាលដំណើរការទៅមុខ។ សហរដ្ឋអាមេរិកបើកទូលាយក្នុងការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនឲ្យចេះប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលសម្ព័ន្ធយោធាណាតូ កំពុងដំណើរការផ្តល់ជំនួយដល់ទីក្រុង Kyiv ក្នុងការប្រយុទ្ធប្រឆាំងរុស្ស៊ី។
បច្ចុប្បន្នសម្ព័ន្ធមិត្តអឺរ៉ុប កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាល ប៉ុន្តែអ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បាននិយាយថា ប្រសិនបើសមត្ថភាពរបស់ពួកគេត្រូវបានឈានដល់ យើងពិតជាបើកចំហរក្នុងការបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែននៅទីនេះក្នុងសហរដ្ឋអាមេរិក។
លោក Kirby បានប្រាប់អ្នកសារព័ត៌មានថា នេះគឺជាដំណើរការពហុជំហាន ហើយយើងប្តេជ្ញាជួយសម្ព័ន្ធមិត្តរបស់យើងឱ្យមានការផ្លាស់ប្តូរដំណើរការនោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
លោកប្រធានាធិបតី បានព្រមព្រៀងផ្តល់អោយអ៊ុយក្រែននូវយន្តហោះជំនាន់ទី ៤ ទាំងនេះ ហើយយើងបានខ្នះខ្នែងក្នុងការឈានឆ្ពោះទៅមុខដោយការផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពរយៈពេលវែង។
ប្រទេសដាណឺម៉ាក និងហូឡង់ កំពុងដើរតួនាទីនាំមុខគេក្នុងចំណោមបណ្តាប្រទេសលោកខាងលិចក្នុងការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនលើការប្រើប្រាស់យន្តហោះប្រយុទ្ធ F-16 ។
ចក្រភពអង់គ្លេសក៏កំពុងផ្តល់ឲ្យអាកាសយានិកអ៊ុយក្រែនដោយឡែក នូវការបណ្តុះបណ្តាលជាភាសាអង់គ្លេស ព្រោះឧបករណ៍និងសៀវភៅណែនាំរបស់យន្តហោះត្រូវបានសរសេរជាភាសាអង់គ្លេស។

