អាហ្សង់ទីន ៖ ប្រទេសអាហ្សង់ទីន បានប្រើប្រាស់គ្រាប់បែកភ្លើង ដុំថ្ម និងស្រែកពាក្យផ្សេងៗកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាទាមទាររកយុត្តិធម៌សម្រាប់លោក Facundo Molares ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា លោក Morales បានដួលខណៈលោកកំពុងត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការតវ៉ាប្រឆាំងការបោះឆ្នោតបឋមដែលនឹងធ្វើឡើងនៅពេលខាងមុខ ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងតំបន់មួយកន្លែងក្នុងទីក្រុង Buenos Aires( ប៊ុយណូ ស៊ែរ) ។
លោក ហូរ៉ាស្យូ រ៉ូទ្រីហ្គីស ឡារ៉េតា(Horacio Rodriguez Larreta) ប្រមុខរដ្ឋាភិបាលនៃទីក្រុង Buenos Aires និងបេក្ខជនប្រធានាធិបតីសម្រាប់គណបក្ស Juntos por el Cambio បាននិយាយថា អ្នកតវ៉ាបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែគាំងបេះដូង ។
ប្រទេសអាហ្សង់ទីន នឹងរៀបចំការបោះឆ្នោតបឋមនៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ជាការបោះឆ្នោតទូទាំងប្រទេសដែលនឹងមានសកម្មភាពជាការស្ទង់មតិអ្នកបោះឆ្នោតដ៏ច្រើន នៅមុនការបោះឆ្នោតសកលក្នុងខែតុលា ដោយមនុស្សជាច្រើនមានកំហឹង ឬការធ្វើព្រងើយកណ្តើយចំពោះអតិផរណាកើនដល់តួលេខបីខ្ទង់ និងការកើនឡើងភាពក្រីក្រ។

