អេក្វាឌ័រ ៖ បេក្ខជនប្រធានាធិបតីនៅប្រទេសអេក្វាឌ័រ ដែលត្រូវបានគេធ្វើឃាតលោក Fernando Villavicencio ត្រូវបានគេផ្តល់កិត្តិយសកាលពីថ្ងៃសុក្រ នៅក្នុងពិធីបុណ្យសពនិងការគោរពវិញ្ញានក្ខន្ធជាសាធារណៈក្នុងទីក្រុង Quito ខណៈបេក្ខជននីតិប្បញ្ញត្តិម្នាក់បានរាយការណ៍ពីការវាយប្រហារប្រដាប់អាវុធក្នុងអំឡុងពេលដែលលោកស្រីរងរបួសស្រាល។
លោក Villavicencio អតីតសមាជិកសភា និងជាអ្នកសារព័ត៌មានប្រឆាំងអំពើពុករលួយ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈលោកបានចាកចេញពីព្រឹត្តិការណ៍យុទ្ធនាការមួយកាលពីល្ងាចថ្ងៃពុធ មានរយៈពេលមិនដល់ពីរសប្តាហ៍មុនការបោះឆ្នោត។
ក្រុមគ្រួសាររបស់លោក Villavicencio បានគោរពវិញ្ញានក្ខខន្ធលោកនៅក្នុងពិធីដ៏ធំមួយនៅទីបញ្ចុះសពនៅព្រះវិហារក្នុងទីក្រុង Quito អមដោយនគរបាលប្រដាប់អាវុធយ៉ាងច្រើន។
មឈូសត្រូវបានគេដាក់ចូលក្នុងរថយន្តដឹកសពដើម្បីសូត្រពាក្យថា «Fernando មានជីវិតជារៀងរហូត» ហើយបានឆ្ពោះទៅកាន់មជ្ឈមណ្ឌលព្រឹត្តិការណ៍ទីក្រុង ជាកន្លែងដែលអ្នកគាំទ្របានប្រមូលផ្តុំគ្នាដើម្បីដាក់ផ្កា និងក្រណាត់ដែលមានទង់ជាតិប្រទេសអេក្វាឌ័រជាច្រើននៅលើមឈូស។
ក្នុងពេលមានការកើនឡើងអំពើហឹង្សា និងឧក្រិដ្ឋកម្មនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ឃាតកម្មនេះបានធ្វើឱ្យប្រជាជនអេក្វាឌ័រមួយចំនួនថ្លឹងថ្លែងថាតើពួកគេនឹងបោះឆ្នោតនៅថ្ងៃទី ២០ ខែសីហាដែរឬយ៉ាងណា ហើយបានធ្វើឱ្យការបោះឆ្នោតដែលពុំមានដំណោះស្រាយកាន់តែពិបាកក្នុងការព្យាករណ៍។

