បូលីវី ៖ ក្រុមអ្នកពន្លត់អគ្គីភ័យកាលពីថ្ងៃសុក្រ ត្រូវបានគេហៅឱ្យមកពន្លត់អគ្គិភ័យនៅជិតអាកាសយានដ្ឋានអន្តរជាតិ Viru Viru ក្នុងតំបន់ Santa Cruz របស់ប្រទេសបូលីវី។
កងកម្លាំងពន្លត់អគ្គិភ័យ បានប្រើប្រាស់ទុយោ និងឧបករណ៍ពន្លត់អគ្គិភ័យបាញ់ពន្លត់អណ្តាតភ្លើង ដែលបានឆាបឆេះដោយខ្យល់ និងដោយសារតែភាពរាំងស្ងួត បណ្តាលឲ្យមានផ្សែងខ្មៅហុយឡើង។
អគ្គិភ័យបានឆាបឆេះនៅជិតផ្លូវរត់របស់អាកាសយានដ្ឋាន ដែលជំរុញឱ្យអាជ្ញាធរបិទដំណើរការនៅស្ថានីយចំណត ដោយសារភាពមើលពុំឃើញ។
មានអគ្គីភ័យចំនួនប្រាំមួយកន្លែង ត្រូវបានរាយការណ៍នៅក្នុងតំបន់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា អាជ្ញាធរបានចេញការប្រកាសអាសន្នព័ណ៌លឿងទុំ ។

