ផ្ទេរប្រេងទាំងអស់ដោយជោគជ័យលើនាវាដឹកប្រេងដែលពុកផុយនៅឆ្នេរសមុទ្រប្រទេសយ៉េម៉ែន

2023/08/12 06:24:14 pm        97

យ៉េម៉ែន ៖ អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃសុក្រថា ការផ្ទេរប្រេងដែលមានហានីភ័យខ្ពស់ពីនាវាដឹកប្រេងដែលពុកផុយនៅឆ្នេរសមុទ្រប្រទេសយ៉េម៉ែនដែលហែកហួរដោយសង្រ្គាម បានបញ្ចប់ដោយសុវត្ថិភាព ដោយបានបញ្ចៀសនូវអ្វីដែលអាចជាមហន្តរាយបរិស្ថានបំផ្លិចបំផ្លាញ។ 

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការពីនាវាទៅនាវាមានរយៈពេលពីរសប្តាហ៍ដើម្បីបូមប្រេងឆៅជាង១ លានបារ៉ែលពីនាវាដឹកប្រេង FSO Safer ដែលចាស់ពុកផុយ ទៅកាន់នាវាផ្ទុកប្រេងបណ្តោះអាសន្ន ត្រូវបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃសុក្រ។

សេចក្តីថ្លែងការណ៍បាននិយាយថា លោកអគ្គលេខាធិការ បានស្វាគមន៍ចំពោះព័ត៌មានដែលថាការផ្ទេរប្រេងពីនាវាទៅនាវា ពីនាវា FSO Safer ទៅកាន់នាវាជំនួសរបស់ប្រទេសយេម៉ែនត្រូវបានបញ្ចប់ដោយសុវត្ថិភាពនៅថ្ងៃនេះ ដោយបញ្ចៀសនូវអ្វីដែលអាចជាមហន្តរាយបរិស្ថាន និងមនុស្សធម៌ដ៏ធំធេង។ លោក Haq បាននិយាយថា ប្រមុខអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណដល់អាជ្ញាធរយេម៉ែនសម្រាប់ការគាំទ្ររបស់ពួកគេ ហើយបានអរគុណចំពោះបណ្តាប្រទេស ក្រុមហ៊ុន និងបុគ្គលជាច្រើនដែលបានចូលរួមចំណែកក្នុងមូលនិធិដើម្បីបញ្ចៀសគ្រោះមហន្តរាយ។

ប៉ុន្តែលោកបានកត់សម្គាល់ថា ការផ្តល់មូលនិធិបន្ថែមគឺនៅតែត្រូវការដើម្បីរើចេញនាវា Safer ទទេ និងលុបបំបាត់ការគំរាមកំហែងដល់បរិស្ថានដែលនៅសេសសល់។ នាវា FSO Safer ដែលត្រូវយកចេញ ពីកំពង់ផែ Hodeidah តាំងពីឆ្នាំ ២០១៥ គឺជាគ្រាប់បែកកំណត់ពេលផ្ទុះដែលផ្ទុកប្រេងប្រហែល ១,១ លានបារ៉ែល។ ខណៈស្ថានភាពរបស់នាវាបន្តកាន់តែយ៉ាប់យ៉ឺន ក្តីបារម្ភបានកើនឡើងទាក់ទងនឹងសក្តានុពលនៃការលេចធ្លាយប្រេងដ៏មហន្តរាយ ដែលអង្គការសហប្រជាជាតិបានព្រមានថាអាចលើសពីគ្រោះមហន្តរាយ Exxon Valdez កាលពីឆ្នាំ ១៩៨៩ ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm