អុីស្រាអែល ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអ៊ែល Shin Bet បាននិយាយថា ខ្លួនបានរារាំងការប៉ុនប៉ងចារកម្មអ៊ីរ៉ង់កាលពីថ្ងៃសុក្រ នៅពេលដែលខ្លួន បានឃុំខ្លួន ហើយបន្ទាប់មកបាននិរទេសអ៊ីរ៉ង់ដើមកំណើតជ្វីហ្វម្នាក់ ដែលបានហោះចូលក្នុងប្រទេសនេះជាមួយនឹងប្រអប់ក្រដាសអនាម័យ ដែលវាបាននិយាយថា មានគោលបំណង លាក់ឧបករណ៍យកការណ៍សម្ងាត់។
ភ្នាក់ងារShin Bet បាននិយាយថា បុរសដែលមានសាច់ញាតិនៅអ៊ីស្រាអែល បានសារភាពក្នុងការសាកសួរនៅអាកាសយានដ្ឋាន Ben Gurion( ហ្គួរីយ៉ុន) ថា គាត់បានមកដល់ប្រទេសនេះ ដើម្បីឈ្លបយកការណ៍លើគោលដៅអ៊ីស្រាអែលសម្រាប់ប្រតិបត្តិការសន្តិសុខអ៊ីរ៉ង់។ Shin Bet បាននិយាយថា បុរសដែលត្រូវបានរកឃើញជាមួយនឹងទូរស័ព្ទដៃ ឧបករណ៍ផ្ទុកថាមពល និងប្រាក់មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេស និងនិរទេស ត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ។
Shin Bet បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់យ៉ាងទូលំទូលាយក្នុងការបង្កើតបណ្តាញចារកម្ម និងបណ្តាញភេរវកម្មនៅក្នុងប្រទេសអ៊ីស្រាអែល»។
បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

